ជីវិតកម្សាន្ដ
អ្នកច្នៃម៉ូដ ឯម រៀម ៖ «គ្រាន់តែពាក់អាវចេញដើមទ្រូង ស្អប់ខ្ញុំរហូតនាំគ្នា Report Facebook»
គិតរហូតមកដល់ពេលនេះ សំឡេងរិះគន់ពីមហាជនមួយចំនួន ទៅលើបណ្ឌិតច្នៃម៉ូដ ឯម រៀម នៅតែក្ដៅ ដោយសារលោកតុបតែងខ្លួនប្លែក និងសិចស៊ី ចូលរួមកម្មវិធីធំមួយកាលពីកន្លងទៅ ហើយថ្មីៗនេះក៏មានអ្នក Report Facebook របស់លោករហូតដល់មានបញ្ហាទៀតផង។

លោក ឯម រៀម កាលពីរសៀល ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ បានបង្ហោះវីដេអូ ហាក់បង្ហាញការតូចចិត្ត អមនឹងទឹកភ្នែករលីងរលោង ក្រោយទទួលរងនូវការរិះគន់ពីមហាជនមួយចំនួនមកនោះ។

បន្ទាប់មកនៅថ្ងៃទី ២២ ខែមីនា ម្សិលមិញនេះ លោក ឯម រៀម បានបង្ហោះសារមិនសប្បាយចិត្ត ដោយលើកឡើងថា បើនៅបែបនេះទៀត លោកអាចបាក់ទឹកចិត្ត ហើយគិតខ្លី ព្រោះការរិះគន់ខ្លះមិនមែនក្នុងន័យស្ថាបនាទេ គឺន័យគុំកួន និងញុះញង់។

ក្នុងថ្ងៃដដែល លោក ឯម រៀម បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកម្ដងទៀត ពាក់ព័ន្ធនឹង Facebook របស់លោក ត្រូវបានគេ Report រហូតមានបញ្ហា។

យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ឯម រៀម ដែលមានឈ្មោះ Em Riem Artists បានបង្ហោះឲ្យដឹងថា «គ្រាន់តែ ឯម រៀម ពាក់អាវចេញដើមទ្រូង ស្អប់ខ្ញុំរហូតនាំគ្នា Report Facebook រហូតឆេះ»។

អ្នកច្នៃម៉ូដ ឯម រៀម បានបន្តថា «សួស្ដីបងប្អូន Account Facebook ធំរបស់ខ្ញុំ ត្រូវបានឆេះ កាលពេលល្ងាចនេះ ដោយសារមានបងប្អូនដែលស្អប់ខ្ញុំ ចូលទៅ Report ដូចនេះ ត្រូវការពេលវេលាដែលអាចប្រើបានវិញ សូមអរគុណដល់បងប្អូនដែលស្រឡាញ់ និងចូលចិត្ត ឯម រៀម ដូចនេះ សូមជួយ follow Em Riem Artists ម្នាក់មួយផង សូមអរគុណ»៕
អត្ថបទ ៖ អ៊ិន ពិសី








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


