Connect with us

ជីវិតកម្សាន្ដ

យឿន ពិសី ថ្ងៃមង្គលការទឹកមុខរីកដូចគ្រាប់ជី តែបែរជាមានអ្នក…!

បានផុស

នៅ

តារា​ចម្រៀង​និង​ជា​ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី​១ លោក​យឿន ពិសី ពេល​នេះ​បាន​ចូល​រោងការ​ហើយ​ នៅ​ថ្ងៃទី​១៧ ខែ មករា ឆ្នាំ​ ២០២១​ នេះ ខណៈ​មាន​ទស្សនិកជន​ជា ច្រើន​បាន​សម្ដែង​ការ​គាំទ្រ​និង​សាទរ​មង្គលការ​នេះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែ​មករា ឆ្នាំ​២០២១កាលពីម្សិលមិញ​ពោល​គឺ​មុន​ថ្ងៃ​ចូល​រោងការ​មួយ​ថ្ងៃ លោក​យឿន ពិសី ក៏បាន​ធ្វើការ​ឡាយ​វីដេអូ​ស្ថិត​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ការ​សម្ដែង​កាយវិការ​សប្បាយ​រីករាយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បង្ហាញ​ការ​អបអរសាទរ​ចំពោះ​ការ​រក​ឃើញ​មិត្ត១០០ឆ្នាំ នេះ​ផងដែរ។

ប៉ុន្តែ​យ៉ាងណាមិញនៅក្នុងការ Live នោះ ក៏​បានធ្វើឲ្យ យឿន ពិសី ហាក់​សម្តែង​ការ​មិន​សប្បាយចិត្ត​ផងដែរ ​ក្រោយ​មាន​កា​រិះគន់​ថា​លោក​មាន​ប្រពន្ធ​ហើយ​បែរ​ជា​នៅ​ធ្វើ​ចរិត​ដូច​កូន​ក្មេង​ទៀត។ ភ្លាមៗ ​លោក យឿន ពិសី ក៏បានឆ្លើយ តប​ដោយ​ចិត្ត​ត្រជាក់​វិញ​ថា គ្រាន់​តែ​សប្បាយចិត្ត បើ​បងប្អូន​រៀបការ ក៏​បងប្អូន​សប្បាយចិត្ត​ដែរ មើល​តែ​តែ​កូន​ក្រមុំ​ខ្ញុំ​ទៅ​ដឹង​ហើយ។

គេនៅចាំបាន​ថា​លោក យឿន ពិសី កាល​ពីថ្មីៗ​នេះ​បាន​បង្ហាញ​អារម្មណ៍​រំភើប​និង​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ដោយ​ភ្ជាប់​និង​រូបភាព​ថា​លង់​ហើយ​ខ្ញុំ​កូនក្រមុំ​ខ្ញុំ​ស្អាត​ម្ល៉េះ នេះ​ហើយ​មិត្ត១០០ឆ្នាំ​យ៉ាង​ពិត​ប្រាកដ​របស់ខ្ញុំ​។ ខណៈ​ដែល​ដៃគូ​ជីវិត​របស់​លោក​ក៏​បង្ហោះ​សារ​ខ្លី​ដែរ​ថា លើស​ពី​ហ្វែន​បាន​អត់ (​ម្ចាស់​បេះដូង​)៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម