ជីវិតកម្សាន្ដ
លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
តារាចម្រៀងលោក យឿន ពិសី បានប្រកាសដោយសន្យាថា លោកនឹងចូលរួមជួយផ្សព្វផ្សាយដើម្បីស្វែងរកជំនួយជួយទ្រទ្រង់ទៅកាន់ មន្ទីរពេទ្យគន្ធបុប្ផា ។ ការលើកឡើងនេះ គឺបន្ទាប់ពីលោកបានសម្រេចលុបចេញនូវខ្លឹមសារមួយ ដែលលោកបានរិះគន់ចំពោះបុគ្គលិកពេទ្យ ដែលបម្រើការនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីពេលថ្មីៗនេះ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក យឿន ពិសី បញ្ចាក់ថា លោកបានសម្រេចចិត្តលុបការបង្ហោះមួយនោះចេញវិញហើយ ក៏ព្រោះតែអគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា បានទំនាក់ទំនងមកលោក និងសួរនាំពាក់ព័ន្ធជាមួយនឹងរឿងបុគ្គលិករូបណា ដែលមានអាកប្បកិរិយាមិនសមប្រកបជាមួយសាច់ញាតិអ្នកជំងឺ ក៏ដូចជារួមមានទាំងសាច់ញាតិរបស់លោកផងដែរ។
តារាចម្រៀងយឿនពិសី បានបន្ថែមថា លោកអគ្គនាយកមន្ទីរពេទ្យរូបនោះ ក៏បានបញ្ជាក់ជាមួយលោកដែរថា បើសិនជាអ្វីដែលលោកបានលើកឡើង ជាការពិតមែននោះ លោកគ្រូនឹងមិនទុកបុគ្គលិក ដែលមានសម្ដីឬអាកប្បកិរិយាមិនសមរម្យបែបនេះឡើយ ដោយសង្កត់ធ្ងន់ថា “គាត់មិនបណ្ដោយឲ្យត្រីប៉ុន្មានក្បាលដែលស្អុយ ត្រូវរៀលដាលដល់ត្រីក្នុងកន្ត្រកដែលស្រស់ៗផ្សេងទៀតឡើយ”។
ទន្ទឹមនឹងការលើកឡើងនេះ លោក យឿន ពិសី បញ្ជាក់ជំហរដែរថា លោកនឹងចូលរួមជួយផ្សព្វផ្សាយបន្ថែម ដើម្បីរកជំនួយជួយទ្រទ្រង់ទៅកាន់ មន្ទីរពេទ្យគន្ធបុប្ផា ក៏ព្រោះថា មានជីវិតកុមារច្រើនណាស់ដែលកំពុងតែរង់ចាំការសង្គ្រោះ ក៏ដូចជាមានកុមារច្រើនណាស់ ដែលត្រូវបានរស់រានមានជីវិតជាសះស្បើយឡើងវិញពីជំងឺ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


