ជីវិតកម្សាន្ដ
ឯម រៀម សុំទោសមហាជន និងសន្យាមិនធ្វើឲ្យប៉ះពាល់ដល់សង្គមទៀតទេ
បន្ទាប់ពីរងព្រនង់រិះគន់ដោយមិនសំចៃមាត់ពីមហាជនខ្មែរទូទាំងប្រទេសចំពោះកំហុសឆ្គងរបស់ខ្លួនដែលបានបង្ហោះខ្លឹមសារពាក់ព័ន្ធ”បេះដូងក្រដាស ១ លាន” នៅមុខប្រាសាទខេត្តសៀមរាបនោះ ពេលនេះលោក ឯម រៀម បានចេញមុខសុំទោសមហាជនជាសាធារណៈនូវរាល់កំហុសឆ្គងរបស់ខ្លួន។

ខ្លឹមសារដែលអ្នកច្នៃម៉ូដលោក ឯម រៀម បានសរសេរសុំទោសមហាជនបានលើកឡើងថា «សូមអភ័យទោសពីបងប្អូន ន័យដែលខ្ញុំបានសរសេរ Caption ខុសអត្ថន័យរបស់ ១ លានបេះដូងកាត់បត់កាលម្សិលមិញ ហើយខ្ញុំក៏បានកែសម្រួលរួច Caption ឡើងវិញហើយ។ ដូចនេះហើយសូមខន្តី និងអភ័យផង ដោយខ្ញុំមិនបានពិចារណា ហើយពីពេលនេះទៅសន្យាថា នឹងធ្វើសិល្បៈរបស់ខ្ញុំ និងមិនប៉ះពាល់ដល់សង្គមឡើយ»។

សូមជម្រាបថា ការសុំទោសរបស់លោក ឯម រៀម នេះ ធ្វើឡើងបន្ទាប់ពីត្រូវបានមហាជនផ្ទុះការរិះគន់ជាថ្មីកក្រើកបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ ក្រោយអ្នកច្នៃម៉ូដរូបនេះបានធ្វើការបង្ហោះខ្លឹមសារពាក់ព័ន្ធការរៀបចំដាក់តាំងលម្អបេះដូងក្រដាស ១ លានបេះដូង នៅទឹកដីខេត្តសៀមរាប ក្នុងន័យធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បេះដូងមហាជន។

ខ្លឹមសារលោក ឯម រៀម បញ្ចេញនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលនាំឲ្យផ្ទុះការមិនពេញចិត្ត និងរិះគន់កើតឡើងដូចទឹកបាក់ទំនប់ដោយសារតែលោកលើកឡើងថា “១ លានបេះដូងក្លែងក្លាយ បើជាថវិការដ្ឋ សូមចូលរួមសោកស្ដាយណាស់”។ ក្រោយមកទៀតលោក ឯម រៀម ប្ដូរខ្លឹមសារវិញថា “១ លានបេះដូងក្លែងក្លាយ បើជាថវិការដ្ឋ សូមចូលរួមសោកស្ដាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ”។ ចំណែកខ្លឹមសារបន្ទាប់ លោក ឯម រៀម និយាយថា ១ លានបេះដូងចម្រុះពណ៌៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


