ជីវិតកម្សាន្ដ
ឆ្លងកាត់បទពិសោធន៍ ២០ ឆ្នាំ អ្នកនិពន្ធ សួន ពិសិដ្ឋ ចង់ដកឃ្លាពីសិល្បៈ ទុកឱកាសក្មេងជំនាន់ក្រោយ
ក្រោយចាប់ប្រឡូកក្នុងវិស័យសិល្បៈរយៈពេលយូរឆ្នាំមកនេះ អ្នកនិពន្ធល្បីឈ្មោះលោក សួន ពិសិដ្ឋ បានសាងស្នាដៃជាច្រើនតាមរយៈការនិពន្ធបទចម្រៀងល្បី និងពីរោះៗ សម្រាប់អ្នកសិល្បៈចាស់ ក្មេង ប្រុស-ស្រី ច្រើនដួង។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ លោក សួន ពិសិដ្ឋ ក៏មានទេពកោសល្យផ្នែកសម្ដែងទៀតផង។

យ៉ាងណាមិញ ក្រោយសាងកេរ្តិ៍ឈ្មោះ និងស្នាដៃបទចម្រៀងអស់រយៈកាលជាង ២០ ឆ្នាំ កន្លងមកនោះ ស្រាប់តែអ្នកនិពន្ធលោក សួន ពិសិដ្ឋ បានបង្ហាញចេតនាហាក់ចង់បោះបង់អាជីពរបស់ខ្លួនមួយនេះយ៉ាងភ្ញាក់ផ្អើល ដើម្បីទុកឱកាសឲ្យក្មេងជំនាន់ក្រោយបានបញ្ចេញស្នាដៃ និងសមត្ថភាពបន្តនាពេលអនាគត។ ប៉ុន្តែគេពុំទាន់ដឹងទេថា ជាការបោះបង់ទាំងស្រុង ឬយ៉ាងណាទេ?។

បើតាមការបញ្ជាក់ លោក សួន ពិសិដ្ឋ បាននិយាយថា លោកកាលពីមុនបានឆ្លងកាត់ការរៀនសូត្រដកស្រង់បទពិសោធន៍ក៏មិនជាតិចប៉ុន្មាននោះដែរ គឺ ជាង ២០ ឆ្នាំ ក្នុងកិច្ចការតែងនិពន្ធបទភ្លេងថ្មី ទំនុកច្រៀង តារាចម្រៀង គ្រូបង្វឹកតារាចម្រៀង និងជាតារាភាពយន្តនៅក្នុងវិស័យសិល្បៈតន្ត្រី និង ភាពយន្តរបស់ខ្មែរ។ ដូច្នេះសមល្មម ក៏ជាការដល់ពេលវេលាទុកឲ្យយុវជនជំនាន់ក្រោយបានបញ្ចេញនូវសមត្ថភាពទេពកោសល្យឲ្យអស់ពីទំហំចិត្ត និងឆន្ទៈដើម្បីខ្លួនឯង និងសង្គមជាតិ ដោយក្ដីស្រលាញ់។

អ្នកនិពន្ធរូបនេះ ប្រាប់ពីមូលហេតុទៀតថា «ខ្ញុំឥឡូវនេះបាន ក៏កំពុង និងវិវឌ្ឍនៈខ្លួនចូលប្រឡូកក្នុងវិស័យពាណិជ្ជកម្មអចលនទ្រព្យកម្ពុជាយ៉ាងពេញទំហឹង។ អរគុណដល់ពុកម៉ែបងប្អូនដែលតែងតែគាំទ្រដល់ខ្ញុំបាទជានិច្ចនិរន្តរ៍»។

សូមបញ្ជាក់ថា អ្នកនិពន្ធល្បីឈ្មោះ សួន ពិសិដ្ឋ បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសក្នុងវិស័យសិល្បៈ មិនថាការសម្ដែងភាពយន្ត ឬការតែងនិពន្ធបទចម្រៀងប្រភេទស្នេហា មនោសញ្ចេតនាបទប្រភេទជីវិត លើកកម្លាំងចិត្ត ជាពិសេសទៅទៀតនោះគឺបទសម្រាប់លើកឡើងពីមោទនភាពរបស់ប្រទេសជាតិផ្ទាល់តែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


