Connect with us

ជីវិតកម្សាន្ដ

ចាយពេលជាង ២០ឆ្នាំ សួន ពិសិដ្ឋ ថា លោកប្រឹងឆ្លាក់ច្នៃខ្លួនឯង ឱ្យក្លាយជាអ្នកសិល្ប:ពហុជំនាញ

បានផុស

នៅ

លោក សួន ពិសិដ្ឋ គឺជាអ្នកនិពន្ធដែលមានស្នាដៃតាក់តែងបទចម្រៀងល្បីៗជាច្រើន សម្រាប់តារាចម្រៀងប្រុសស្រីនៅក្នុងប្រទេស។ ក្រៅពីអាជីពនិពន្ធលោក ក៏មានជំនាញដឹកនាំសម្ដែង ផលិករ និងជាគ្រូបង្វឹកតារាចម្រៀងជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតអ្នកនិពន្ធលោក សួន ពិសិដ្ឋ បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសក្នុងវិស័យសិល្បៈមិនថាការសម្ដែងភាពយន្ដ ឬការតែងនិពន្ធបទចម្រៀងប្រភេទមនោសញ្ចេតនា ក៏ដូចជាលើកកម្លាំងចិត្ត។ ជាងនេះទៅទៀតនោះ គឺបទសម្រាប់លើកតម្កើងពីមោទនភាពរបស់ប្រទេសជាតិផងដែរ។

ក្រោយឈានចូលប្រឡូកក្នុងវិស័យសិល្ប:ជាង ២០ឆ្នាំមកនេះ លោក សួន ពិសិដ្ឋ បានបញ្ជាក់ថា លោកជាតន្រ្តីករ អ្នកលេងព្យាណូ; អ្នកតែងនិពន្ធបទភ្លេង និងទំនុកច្រៀង; អ្នកដឹកនាំសម្ដែង; ផលិករ និងគ្រូបង្វឹកតារាចម្រៀង។ ជាមួយនឹងជំនាញសិល្បៈទាំងនេះ លោកថា បើសិនជាលោកមិនខិតខំប្រឹងប្រែងឆ្លាក់ច្នៃខ្លួនឯងបន្ថែម ក៏ដូចជាបង្កើតឱកាសឱ្យខ្លួនឯង ទៅជាតារាសម្ដែងភាពយន្ត និងតារាចម្រៀងនៅលើកឆាកសិល្ប:តន្រ្តី ជាង២០ឆ្នាំកន្លងមកនេះទេ ម្ល៉ោះមកដល់ពេលនេះ ប្រហែលជាអ្នកគាំទ្រមិនស្គាល់មុខមាត់រូបសម្បត្តិលោកយ៉ាងណានោះទេ។

លោកបន្ថែមថា “ដោយសារតែមានការគាំទ្រ ផ្ដល់គុណតម្លៃ ក្ដីស្រាលាញ់ ពីបងប្អូនទើបខ្ញុំអាចឈរជើងនិងបន្តដំណើរទៅមុខក្នុងវិស័យសិល្បៈវប្បធម៌ជាតិខ្មែរយើងនេះ មកដល់សព្វថ្ងៃនេះ និងបន្តទៅថ្ងៃខាងមុខតទៅទៀតបាន”។

ជាមួយគ្នានេះ លោកក៏បានសម្តែងការអរគុណដល់មហាជន ដែលស្រលាញ់គាំទ្រ និងផ្ដល់គុណតម្លៃ ដល់រាល់សមិទ្ធិផលស្នាដៃរបស់លោក ព្រមទាំងការលើកទឹកចិត្តផ្ដល់នូវកម្លាំងចិត្តដល់លោករហូតមក អាចឱ្យលោកបន្តដំណើរ ក្នុងវិស័យសិល្បៈវប្បធម៌របស់ជាតិបន្តទៀត៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម