ជីវិតកម្សាន្ដ
សួន ពិសិដ្ឋ ទើបទម្លាយថាខ្លួនជាឈាមជ័រអ្នកសិល្បៈ និងត្រៀមស្រាវជ្រាវចម្រៀងឪពុក ផលិត (Cover) ឡើងវិញ
មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍បន្ទាប់ពីអ្នកនិពន្ធ និងជាតារាសម្តែងលោក សួន ពិសិដ្ឋ បានប្រកាសថា លោកត្រៀមស្រាវជ្រាវស្នាដៃបទចម្រៀងរបស់លោកឪពុកមកផលិត (Cover) ឡើងវិញ ដើម្បីរំលឹកគុណ។ តួយ៉ាង កន្លងមក លោក សួន ពិសិដ្ឋ មិនធ្លាប់បង្ហើបទេថា លោកមានឈាមជ័រឪពុកជាអ្នកសិល្ប:ឡើយ ទើបធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ក្រោយលោកដាច់ចិត្តទម្លាយពីរឿងនេះ។

លោក សួន ពិសិដ្ឋ បានឱ្យដឹងថា ត្រឡប់ទៅឆ្នាំ១៩៩៥ លោកឪពុក អ៊ុយ សាខន និងកូនប្រុសដ៏ឆ្លាតសង្ហាប្រាជ្ញាទស្សនវិទូ សួន ពិសិដ្ឋ របស់គាត់។
លោក សួន ពិសិដ្ឋ បានរៀបរាប់ថា “ឪពូករបស់លោក ឈ្មោះ អ៊ុយ សាខន (ស្លាប់ឆ្នាំ១៩៩៨) ជាអតីតមន្រ្តីអគ្គនាយកវិទ្យុជាតិកម្ពុជា នៅទសវត្សរ៍ ៨០-៩០ និងជាអតីតអ្នកតែងនិពន្ធបទភ្លេងនិងទំនុកច្រៀងជំនាញឧបករណ៍ Piano។ លោកថា អ្នកសិល្បករឬអ្នកភ្លេងជំនាន់គាត់ គេដាក់ងារនិងតែងតែហៅគាត់ថាស្ដេចអកមាស លេងឧបករណ៍ខ្មែរមួយចំនួនដែរ ដូចជា ឃឹម ជាដើមចាប់ពីទសវត្សរ៍ ៦០ រហូតដល់ ៩០។
លោក សួន ពិសិដ្ឋ បានបន្តថា ក្នុងទសវត្សរ៍ ៨០ ស្នាដៃនិពន្ធបទសម្រាប់ជាតិមាតុភូមិមានច្រើន មានតម្កល់នៅវិទ្យុជាតិកម្ពុជា។ លោកថា ខ្ញុំចាំបានបទគាត់និពន្ធនៅមុខខ្ញុំតែម្ដងទាំងសរសេរទំនុកច្រៀងផង ទាំងចុចនិពន្ធលេងព្យាណូផងកាលពីខ្ញុំនៅក្មេងក្នុងឆ្នាំ១៩៩១ គឺ បទ “កុំស្រលាញ់ស្រីក្នុងវ័យសិក្សា” គេចូលចិត្តហៅថាបទ “ឆ្នាំកៅសិបមួយ” ។
លោក ពិសិដ្ឋ បញ្ជាក់ថា គាត់មានស្នាដៃបទជាច្រើនទៀត ដែលលោកនឹងស្រាវជ្រាវយកមកតម្កល់ទុកជូនគាត់និង Cover ឡើងវិញ រំលឹកស្នាដៃរំលឹកដឹងគុណជូនដល់លោកពុក អ៊ុយ សាខន ផងដែរ។ អ្នកនិពន្ធល្បី ឈ្មោះ សួន ពិសិដ្ឋ បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសក្នុងវិស័យសិល្បៈ មិនថាការសម្ដែងភាពយន្ដ ឬការតែងនិពន្ធបទចម្រៀងប្រភេទស្នេហាមនោសញ្ចេតនាបទប្រភេទជីវិតលើកកម្លាំងចិត្តជាដើម៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់