ជីវិតកម្សាន្ដ
សួន ពិសិដ្ឋ រំភើបចិត្ត ក្រោយសម្តេចតេជោគាំទ្រស្នាដៃចម្រៀងខ្លួន និងសន្យាបន្តឆន្ទ:ផលិតស្នាដៃថែមទៀត
អ្នកនិពន្ធល្បីឈ្មោះលោក សួន ពិសិដ្ឋ បានបង្ហាញក្តីរំភើបនិងមោទនភាពខ្លាំង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានគាំទ្រស្នាដៃនិពន្ធបទចម្រៀងរបស់ខ្លួន ហើយកាន់តែពិសេសថែមទៀតនោះ សម្តេចបានបន្តចែករំលែកបទចម្រៀងរបស់ខ្លួន នៅលើផេកផ្លូវការសម្តេចទៀតផង។

ជាមួយគ្នានេះដែរ លោក សួន ពិសិដ្ឋ បានគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់កំណើតជីវិតទីពីរដល់លោក និង ប្រជាពលរដ្ឋខ្មែររាប់លាននាក់។ លោក សួន ពិសិដ្ឋ បានរៀបរាប់ថាកូនសូមគោរពដ៏រលឹកដឹងគុណនិងអរគុណជាអនេកដល់សម្ដេចពុកតេជោ និងសម្ដេចម៉ែ ដែលបានផ្ដល់កំណើតជីវិតទីពីរដល់កូនៗនិងប្រជាពលរដ្ឋខ្មែររាប់លាននាក់។
លោកបន្តថា កូនរលឹកដឹងគុណអរគុណសម្ដេចពុកថែមទៀតដែលសម្ដេចពុក បានផ្ដល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពងបំផុតដល់កូនដែលសម្ដេចពុកស្រលាញ់ចូលចិត្ត គាំទ្រស្នាដៃបទថ្មីៗកូនៗរហូតកន្លងមក និងតែងតែផុសគ្រប់បណ្ដាញសង្គមរបស់ពុកជូនដល់មហាជនបងប្អូនប្រជាពលរដ្ឋបានរីករាយទស្សនាស្ដាប់កំសាន្ដបទថ្មីៗ សម្រាប់សម្ដេចពុក និងជាតិខ្មែរយើងនាសម័យកាលក្រោមម្លប់សន្តិភាព។
លោក សួន ពិសិដ្ឋនិយាយទៀតថា កូនៗនឹងបន្តឆន្ទ: ក្ដីគោរពស្រលាញ់ផុសចេញពីសច្ចៈបេះដូងរបស់កូន នឹងខឹតខំផលិតតែងនិពន្ធស្នាដៃបទថ្មីជាបន្តបន្តាប់ទៀតជូនសម្ដេចពុកម៉ែជូនជាតិខ្មែរយើង។ កូនសូមគោរពជូនពរសម្ដេចពុកនិងសម្ដេចម៉ែព្រមទាំងក្រុមគ្រួសារ មានសុខភាពរឹងមាំល្អបរិបូណ៌ ជន្មាយុយឺនយូរ មានសេចក្ដីសុខ សុភមង្គល រីករាយសប្បាយចិត្តក្នុងក្រុមគ្រួសារជោគជ័យរាល់គ្រប់ភារកិច្ច និង ជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈសុខៈ និង ពលៈ កុំបីឃ្លៀ ងឃ្លាតឡើយ។
អ្នកនិពន្ធលោក សួន ពិសិដ្ឋ បានិយាយបន្ថែមថាសូ មបងប្អូនមិត្តរីករាយទស្សនា ស្ដាប់រាំលេងកំសាន្ដនិងស្នាដៃបទថ្មី “ព្រះឥន្ទវាយកូនហ្គោល” នៅក្នុងផេកស ម្ដចពុក។លោក សួន ពិសិដ្ឋ កន្លងមកបានសាងស្នា ដៃជាច្រើនតាមរយ:ការនិពន្ធបទចម្រៀងល្បី និង ពិរោះៗសម្រាបអ្នកសិល្ប:ចាស់ក្មេងប្រុស-ស្រីច្រើនដួ ង។អ្វីដែលកាន់តែពិសេសថែមទៀតនោះលោក សួ នពិសិដ្ឋក៏មានទេពកោសល្យផ្នែកសម្តែងទៀតផង។
សូមបញ្ជាក់ថាអ្នកនិពន្ធល្បីឈ្មោះ សួន ពិសិដ្ឋ បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់សង្គមជាតិជាពិ សេសក្នុងវិស័យសិល្បៈមិនថាការសម្ដែងភាពយន្ដឬការតែងនិពន្ធបទចម្រៀងប្រភេទស្នេហាមនោសញ្ចេ តនាបទប្រភេទជីវិត លើកកម្លាំងចិត្តជាពិសេសទៅ ទៀតនោះគឺបទសម្រាប់លើកឡើងពីមោទនភាពរប ស់ប្រទេសជាតិផ្ទាល់តែម្ដង៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


