ជីវិតកម្សាន្ដ
“មូសខាំ” និង “ទះមូស” ពី Twin Boys និង គង់ ច័ន្ទរដ្ឋា អង្រួនបេះដូងយុវវ័យកក្រើកតាមឆាកតន្ត្រី
ប្រិយមិត្តបានដឹងហើយថា តារាចម្រៀងកូនភ្លោះ ឬTwin Boys គឺលោក ស៊ិន សុភា និងលោក ស៊ិន សុភ័ក្រ្ត កាលពីថ្មីៗកន្លងទៅបានរួមដៃគ្នាជាមួយតារាចម្រៀងស្រីកញ្ញា គង់ ច័ន្ទរដ្ឋា ផលិតនូវបទចម្រៀងOriginal Songដែលចំណងជើងថា “មូសខាំ” និង”ទះមូស” ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTikTok។

គេកត់សម្គាល់ថាសម្រាប់បទចម្រៀងOriginal Songទាំង២បទខាងលើនេះបន្ទាប់ពីត្រូវបានបញ្ចេញផ្សព្វផ្សាយជាផ្លូវការភ្លាម គឺទទួលបានការគាំទ្រ និងមានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម ខណ:ចំនួនអ្នកទស្សនាក៏កើតឡើងជាបន្តបន្ទាប់ផងដែរ។

ក្រឡេកចាប់អារម្មណ៍ក្នុងការចេញច្រៀងតាមឆាកប្រគុំតន្រ្តីមួយចំនួនតាមបណ្តាខេត្ត គឺតារាប្រុស-ស្រីទាំង៣ដួងនេះតែងលើកយកបទចម្រៀង មូសខាំ និងទះមូស ទៅច្រៀងរាំរែកយ៉ាងសប្បាយ ខណ:ទទួលបានមកវិញនូវសម្លេងស្រែកហ៊ោរកញ្ជា្រវកងរំពងពេញឆាកតន្ត្រីតែម្តង។ នេះបញ្ជាក់ថា ជាចំណុចវិជ្ជមានដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ការគាំទ្រពីមហាជន និងអ្នកគាំទ្រចំពោះ Twin Boys និង រដ្ឋា ។

ស្របពេលដែលបទចម្រៀងOriginal Songដែលចំណងជើងថា “មូសខាំ” និង”ទះមូស” កំពុងផ្ទុះការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជននេះដែរសាមីខ្លួនតារាចម្រៀងកូនភ្លោះ គឺលោក ស៊ិន សុភា និងលោក ស៊ិន សុភ័ក្រ្ត ព្រមទាំងកញ្ញា គង់ ច័ន្ទរដ្ឋា បានសម្តែងក្តីរំភើប និងអរគុណដល់អ្នកគាំទ្រដែលបានឲ្យតម្លៃនូវស្នាដៃផលិតបទចម្រៀង Original Song ហើយមានការចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។

បើតាមការបញ្ជាក់ពីតារាចម្រៀងកូនភ្លោះ លោក ស៊ិន សុភ័ក្រ្ត បានប្រាប់កម្ពុជាថ្មីតាមរយ:សាអេឡិចត្រូនិចថា លោកពិតមានរំភើប និងរីករាយខ្លាំងណាស់ដែលពួកខ្ញុំទទួលបានការគាំទ្រ និងសម្លេងទះដៃហ៊ោរកញ្ជ្រាវពេលដែលឡើងច្រៀងលើឆាកម្តងៗតាមរយ:បទខាងលើ និងបទផ្សេងៗទៀត។ លោកថា ខ្ញុំពិតជាអរគុណពុកម៉ែបងប្អូនទាំងអស់ដែលស្រលាញ់គាំទ្រ Twin Boys និង Kong Chanrotha ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
សារព័ត៌មានវៀតណាម ៖ រាជបុត្រ Mateen នឹងព្រះរាជទានស្បែកជើងតម្លៃ ១៧ លានដុល្លារ ដល់អ្នកអភិសេកជាមួយទ្រង់
-
កីឡា២ ថ្ងៃ មុន
Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
១៤ ឆ្នាំមុន លោកភីថាធ្លាប់និយាយថា ពេញចិត្តអត្តចរិតតារាសម្ដែង Aff Taksaorn ខ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
-
វប្បធម៌ ជំនឿ៣ ថ្ងៃ មុន
ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១
-
កីឡា១ សប្តាហ៍ មុន
បួខាវ និងក្រុមកីឡាឃីកបុកស៊ីងរបស់ខ្លួន នឹងមកដល់កម្ពុជានៅថ្ងៃនេះ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ព្រឹត្តិការណ៍ “Jennie for Calvin Klein” រងពាក្យរិះគន់ចាស់ដៃពីអ្នកកាសែត