ជីវិតកម្សាន្ដ
Chompoo-Nut ទម្លាយហេតុផលកម្របង្ហោះរូបគូជាមួយគ្នា តែស្នេហានៅតែផ្អែមលើសស្ករ
ស្នេហារបស់តារាជួរមុខ Chompoo Araya ជាមួយអ្នកជំនួញហៃសូ Nott Visrut រហូតមកទល់ពេលនេះមហាជនដឹងថាពួកគេមានកូនប្រុសស្រី ៣ នាក់ ហើយក៏ជាគ្រួសារសិល្បៈដែលមនុស្សជាច្រើនចាប់អារម្មណ៍ និងតែងតែមាននិន្នាការក្នុងបណ្តាញសារព័ត៌មានជានិច្ច។

ក្នុងពេលដែលជីវិតអាពាហ៍ពិពាហ៍របស់ Chompoo-Nott សាងគ្រួសារជាមួយគ្នាជាង ៨ឆ្នាំ ស្នេហាគូនេះមានស្ថេរភាព និងរឹងមាំខ្លាំង ត្បិតថាពេលខ្លះលេចឮពាក្យចចាមអារ៉ាមជនទី៣ ប៉ុន្តែខាងភាគីសេដ្ធី Nott បានចេញមកបកស្រាយច្បាស់ៗថាលោកស្រលាញ់តែភរិយា។ លើសពីនេះសូម្បីតែគ្មានរូបគូបង្ហោះលើបណ្ដាញសង្គមក្ដី តែពួកគេនៅតែផ្អែមល្ហែមលើសជាតិស្ករទៅទៀត។
យ៉ាងណាមិញចំពោះមូលហេតុដែលពួកគេមិនសូវបង្ហោះរូបភាពជាមួយគ្នា ចម្លើយគឺ Nott ជាមនុស្សដែលមិនចូលចិត្តការបង្ហោះញឹកញាប់លើបណ្ដាញអ៊ីនធឺណិត។ ជាពិសេសប្រសិនបើលោកបង្ហោះរូបគឺត្រូវជ្រើសរើសរូបភាព គិតពីចំណងជើងច្រើនថ្ងៃក្នុងប្រកាសនីមួយៗ។ ពេលខ្លះមុននឹងបង្ហោះរូប លោកត្រូវសុំយោបល់ពី Chompoo ថែមទៀតផង។
ដោយឡែកសម្រាប់តារាសម្ដែង Chompoo បង្ហើបថា នាងកម្របង្ហោះរូបប្តីណាស់! ព្រោះខ្លាចភាគីម្ខាងទៀតមិនពេញចិត្ត ខ្លាចមុខប្ដីមិនសង្ហាហើយស្អាតតែឯង។ ដូច្នោះទើបពួកគេជ្រើសយកមិនបង្ហោះរូបគូជាមួយគ្នា តែនៅតែស្រលាញ់គ្នាផ្អែមល្ហែមរាល់ថ្ងៃក្រៅបណ្ដាញសង្គម៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Prang អបអរដល់អតីតមិត្តប្រុស ក្រោយប្រកាសទំនាក់ទំនងស្នេហាជាមួយ Ploy ពេញសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


