ជីវិតកម្សាន្ដ
Taew ពាក់អាវបញ្ចេញដើមទ្រូង ដើរពេញទឹកដីអង់គ្លេស មិនខ្វល់ភ្នែកបរទេស
តួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” នាង Taew Nathaphon បានបញ្ចេញរូបភាពដ៏សិចស៊ីលើអ៉ិនធើណេត ខណៈទស្សនិកជនពោលសរសើរពីភាពហានក្លា ដែលហ៊ានស្លៀកឈុតកណ្ដាលវាលបែបនេះដើរពេញទឹកដីនៃប្រទេសអង់គ្លេស។

តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន តារាសម្ដែង Taew Nathaphon បញ្ចេញរូបភាពដ៏សិចស៊ីខ្លាំងនៅកណ្ដាលក្រុងឡុងដ៍។ ត្បិតថានាងស្លៀកខោនិងអាវដៃវែងជិតៗខ្លួនក្ដី ប៉ុន្តែចំណុចលេចធ្លោនៃរូបថតម៉ូដមួយឈុតនេះ គឺអាវដែលពាក់កណ្ដាលខ្លួនបង្ហាញឲ្យឃើញដើមទ្រូងនិងក្បាលពោះដែលនាងដើរកាច់រាងបង្ហាញជាសាធារណៈ។
ភ្លាមៗនោះដែរ អ្នកគាំទ្រជាច្រើនសម្រុកចូលមកបញ្ចេញមតិលើរូបថតនាងយ៉ាងព្រោងព្រាតដោយមិននឹកស្មានថា តារាស្រីសំណព្វចិត្តរបស់ពួកគេហ៊ានលេងខ្លួនដើរកាច់រាងកណ្ដាលវាលនៃទីក្រុងឡុងដ៍មិនខ្វល់ភ្នែកជនបរទេសនោះទេ។ជាមួយគ្នានោះដែរ ទស្សនិកជនបានបន្ថែមទៀតថា ស្លៀកពាក់បែបនេះទៅ Taew Nathaphon រឹតតែបញ្ចេញមន្តស្នេហ៍លើសមុនជាពិសេសគឺសម្រាប់គូស្នេហ៍សេដ្ឋីរបស់នាងតែម្ដង។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយឡើយសម្រាប់តារាស្រីថៃរូបនេះក្នុងការចាយឈុតសិចស៊ីលើទឹកដីបរទេស។ នៅឯប្រទេសកំណើតខ្លួនឯងជារឿយៗនាងក៏បញ្ចេញភាពសិចស៊ីបង្ហាញមហាជនដូចគ្នាដែរ។ ហើយនេះគឺជារឿងសាមញ្ញចាប់តាំងពីនាងប្រកាសទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសហៃសូ pranai phornprapha មកម៉្លេះ៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឃើញឈុត Aum Patcharapa សាមញ្ញមែនពិត តែតម្លៃវិញកប់ក្ដោង
ចុចអាន៖Engfa បង្ហោះរូបឈរក្បែរម៉ូតូ ត្រូវទស្សនិកជនសរសើរថាសង្ហា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


