ជីវិតកម្សាន្ដ
ករុណា ពេជ្រ បញ្ជាក់ច្បាស់ៗក្រោយទម្លាយរឿងជំពាក់លុយគេ
ជាការពិតតារាចម្រៀងប្រុសលោក ករុណា ពេជ្រ នាពេលបច្ចុប្បន្នត្រូវបានគេដឹងថា ក្រៅពីអាជីពសិល្ប:គឺតារារូបនេះក៏បានបើករបររកស៊ីនូវមុខជំនួញផ្នែកអចលនទ្រព្យយ៉ាងពេញដៃដូចអ្នកសិល្ប:រួមអាជីពដទៃទៀតផងដែរ។

យ៉ាងណាមិញអំឡុងពេលដែលការងារនៅខាងក្រៅសិល្ប:បាននឹងកំពុងដំណើរការ និងទទួលបានការចាប់អារម្មណ៍ពីមហាជនព្រមទាំងមិត្តភក្តិរួមអាជីពនោះដែរក៏ស្រាប់តែតារាលោក ករុណា ពេជ្រ កាលពីយប់មិញបានធ្វើការទម្លាយយ៉ាងភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមជុំវិញរឿងជំពាក់បំណុលគេទាំងកណ្តាលយប់។
បើតាមរយ:ខ្លឹមសារដំបូងដែលតារាចម្រៀងលោក ករណា ពេជ្រ បានបញ្ចេញនៅលើបណ្តាញសង្គមយ៉ាងចាប់អារម្មណ៍នោះដោយលោកលើកឡើងថា ចាប់ពីយប់នេះ លោកអស់ចិត្តហើយលើកទីមួយដែលលោកជំពាក់គេ លោកនឹងសងគេវិញជាលុយសុទ្ធ។ ការបង្ហោះនេះបានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនសួរនាំពីបញ្ហានេះ ព្រោះថាកន្លងមកលោកពុំធ្លាប់បង្ហើបពីរឿងនេះទេ។

ដោយមានការសួរនាំជាច្រើនពីមហាជនក៏ដូចអ្នកដែលរាប់អានជាមួយលោកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣លោក ករុណា ពេជ្រ បានចេញមកបញ្ជាក់ឲ្យដឹងច្បាស់ថា អរគុណបងប្អូនណាស់គ្រាន់យប់មិញផុសរឿងជំពាក់លុយគេ ហើយថា នឹងសងជាលុយសុទ្ធមានបងប្អូនមិត្តភក្តិជាច្រើនក៏ឆាតសួរ មានរឿងអ្វី។ ករុណា ពេជ្រ បានបញ្ជាក់ថា“ករុណា ចង់ប្រាប់ថា ករុណា អត់មានជំពាក់អ្នកណាគេមួយរៀលនោះទេ រាល់ថ្ងៃ ករុណា ជំពាក់តែធនាគារមួយគត់”៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


