ជីវិតកម្សាន្ដ
អ្នកគាំទ្របារម្ភ ក្រោយតារាកំប្លែង ស្រីអ៊ីត ទម្លាយថានាយ ក្រូច ធ្លាក់ខ្លួនឈឺគ្មានសាច់ឈាម
តារាកំប្លែងអ្នកនាង ស្រីអ៉ីត កាលពីយប់ថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានទម្លាយយ៉ាងសារយ៉ាងភ្ញាក់ផ្អើល ដែលធ្វើឲ្យអ្នកគាំទ្របង្ហាញការព្រួយបារម្ភស្ទើរគ្រប់គ្នា ក្រោយបង្ហោះរូបភាព និងសារជូនពរដល់តារាកំប្លែងនាយ ក្រូច ឱ្យឆាប់ជាសះស្បើយពីជំងឺ។

បើតាមតារាកំប្លែង ស្រីអ៉ីត បានរៀបរាប់ខ្លឹមសារយ៉ាងដូច្នេះថា «សូមជូនពរបងប្រុសឆាប់ជាសះស្បើយ ចង់ឃើញបងមានសុខភាពល្អ មានសាច់ មានឈាម មកវិញ មិនចង់ឃើញបងឈឺ គ្មានសាច់ឈាម ស្គមចឹងទេប្អូនពិតជាពិបាកចិត្តខ្លាំងណាស់បង គុណឪពុក គុណម្ដាយជួយថែរក្សាបងឆាប់ជាលែងឈឺណាបង»។

ជាមួយដំណឹងខាងលើនេះ ឃើញមានអ្នកគាំទ្រមួយចំនួន ព្រមទាំងអ្នករួមអាជីពសិល្ប: បានបង្ហាញការព្រួយបារម្ភ និងផ្ញើសារសួរនាំគ្រប់គ្នាផងដែរ។ យ៉ាងណាមិញ ទាក់ទងព័ត៌មាននេះដែរ «កម្ពុជាថ្មី» នៅមិនអាចទំនាក់ទំនងដើម្បីសុំការសួរនាំបន្ថែមពីតារាកំប្លែងនាយ ក្រូច បាននៅឡើយទេ។

ដោយឡែក នៅលើទំព័រហ្វេសប៊ុក នាយ ក្រូច ក៏បានបង្ហោះដែរថា «កើត ចាស់ ឈឺ អត់ស្លាប់ទេអោយតែមកពេទ្យទាន់ ថ្ងៃនេះមកឆែកសុខភាព ជៀសមិនផុតពីជំងឺមែន»។
នាយ ក្រូច បានបន្ថែមដែរថា «ចេញពីពេទ្យ ភ្លាមប្រញាប់មកជួបពុកម៉ែភ្លែត ម៉ែពុកឱ្យពរកូនថា ឱ្យកូនឆាប់ជាហើយមានអាយុវែង ដើម្បីកំប្លែងឱ្យបងប្អូនសើច»៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


