ជីវិតកម្សាន្ដ
ម៉ាក់ៗ Son Ye Jin បង្ហាញខ្លួនលើកដំបូង ក្រោយសម្រាលកូនជាង ៧ខែ
នៅថ្ងៃទី៤ ខែកក្កដា តារាសម្ដែងកូរ៉េ Son Ye Jin បានបង្ហាញខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Incheon ត្រៀមចាកចេញទៅប្រទេសបារាំង ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ូដដ៏ធំមួយ។ នេះជាលើកទីមួយហើយដែលនាងបង្ហាញខ្លួនជាសាធារណៈ បន្ទាប់ពីសម្រាលកូនដំបូង កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

តួឯកស្រីរឿង Crush Landing on You រូបនេះ ស្លៀកសម្លៀកបំពាក់មិនឆើតឆាយអ្វីនោះទេ ប៉ុន្តែនាងត្រូវបានគេចាប់អារម្មណ៍ដោយសារភាពសាមញ្ញរបស់នាង និងពោលសរសើរសម្រស់ ទោះបីអាយុសែសិបប្លាយ និងធ្លាប់សម្រាលកូនម្ដងរួចហើយ នៅតែក្មេងស្រស់ស្អាតមិនផ្លាស់ប្ដូរ។

តាមពិតមុនបង្ហាញខ្លួនជាសាធារណៈនាពេលថ្មីៗនេះ Son Ye Jin បានប្រកាសវិលចូលសិល្បៈវិញ តាំងពីពីរខែមុនមកម្ល៉េះ ប៉ុន្តែនាងចេញមុខតែថតស្ពតពាណិជ្ជកម្ម ទើបតែព្រឹកមិញ តារាស្រីវ័យ ៤១ឆ្នាំរូបនេះ លេចមុខក្នុងចំណោមមនុស្សជាលើកដំបូង បន្ទាប់ពីកូនប្រុសអាយុជាង ៧ខែ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ សម្រាលកូនបាន ៥ខែ តារាសម្ដែង Son Ye Jin ប្រកាសវិលចូលសិល្បៈវិញ
ចុចអាន៖ ល្បីថា Han So Hee កំពុងទាក់ទងស្នេហាជាមួយតារាបង្ហាញម៉ូដ Chae Jong Seok
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


