Connect with us

ជីវិតកម្សាន្ដ

មិន​ដល់​២​ឆ្នាំ ! ឆៃ លីដា​ឡែ​ន ត្រូវ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​២​រូប​ក្នុង​គ្រួសារ​

បានផុស

នៅ

​តារាចម្រៀង​ស្រី​យ៉េៗ​អ្នកនាង ឆៃ លីដា​ឡែន ឈានចូល​ឆ្នាំ​២០២១​នេះ​ នាង​និង​ក្រុម​គ្រួសារ​បាន​ជួប​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​បំផុត ​ខណៈបង​ស្រី​ជាទី​ស្រលាញ់​បាន​ទទួល​មរណភាព​ទាំង​អាល័យ​បំផុត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ បាន​ធ្វើ​ឲ្យ​មហា​ជន​និង​អ្នកសិល្បៈ​រួម​អាជីព​ជាច្រើន​សម្តែង​ការចូល​រួម​សោកស្តាយ​និង​រំលែក​ទុក្ខ​ដ៏​សោកសៅ​នេះ​ ជា​មួយ​អ្នកនាង ឆៃ លីដា​ឡែ​ន និង​ក្រុមគ្រួសារ ខណៈមាន​មិត្តភក្តិ​សិល្បៈ​ឯទៀត​ក៏បាន​ចូលរួម​ដោយ​ផ្ទាល់ ​ផង​ដែរ​។​

​ប្រភពពី​មិត្តភក្តិ​សិល្បៈ​ជិតដិត​ ដែល​បាន​ចូលរួម​ពិធី​បុណ្យសព​បងស្រី ឆៃ លីដា​ឡែ​ន បាន​បញ្ជាក់ថា ឆៃ លីដា​ឡែ​ន ពិត​អាល័យ​បង​ស្រី​នាង​ខ្លាំង ​ខណៈថ្ងៃ​បូជាសព​នាង​បាន​យំសោក​បោក​ប្រាណ​យ៉ាង​ខ្សោះ​ទឹកភ្នែក​ស្ទើរ​សន្លប់​ទៀត​ផង​។ ​ប្រភព​ថា​ ពួកគេ​អាណិត ដា​ឡែ​ន ខ្លាំងណាស់ ​ព្រោះ​នាង​ទើបតែ​បាត់បង់​ឪពុក​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ពេលនេះ​ក៏​បាត់បង់​បង​ស្រី​បង្កើ​ត​ម្នាក់ទៀត​គួរ​ឲ្យ​ស្តាយ​បំផុត​។ ដោយឡែក​អ្នកនាង​ ឆៃ លីដា​ឡែ​ន​ បានបញ្ជាក់​ឲ្យ ដឹង​យ៉ាងខ្លី​ដោយ​អារម្មណ៍​ក្តុកក្តួល​ថា​ នាង​ពិតជា​ស្ទើរតែ​ទទួលយក​មិន​បាន​ឡើយ​ ក្រោយពេល​ទ​ទួ ល​បាន​ដំណឹង​នៃ​ការ​ស្លាប់​បងស្រី​ធំ​យ៉ាង​លឿន​ដូច្នេះ​។​ នាង​ថា​បងស្រី​នាង​បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​កាលពី​ថ្ងៃ​ទី​២៣​ ខែ​មករា ​បន្ទាប់​មកពី​លេងភ្លេង​ការ​វិញ​។​ ពេលនេះ ​សព​បងស្រី​នាង ​ត្រូវ​បាន​បូជា​រួចរាល់​ហើយ​នៅ​ឯ​ស្រុកកំណើត​ខេត្ត​បាត់​ដំបង​។​

​សូម​រម្លឹក​ដែរ​ថា ​កាលពី​អំឡុង​ចុង​ឆ្នាំ​២០២១​តា​រាចម្រៀ​ង​និង​សម្តែង​អ្នកនាង ឆៃ លីដា​ឡែ​ន ក៏បាន​ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ​ ផង​ដែរ ​បន្ទាប់ពី​លោក​ឪពុក​ជាទី​ស្រលាញ់​របស់​តារា​ចម្រៀង​រូបនេះ​ បាន​ទទួល​មរណ​ភាព ​ក្នុង​ជន្មាយុ​៦៨​ឆ្នាំ ​ដោយសារ​ជំងឺ​គាំង​បេះ​ដូង​ ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ពែក​មីចេញ​មុខ​ប្រតិកម្ម​ជំនួសនា​យ​គ្រឿន ក្រោយ​មា​នជន​អនាមិកបង្កើតផេ​ក​ក្លែងក្លាយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

មន្ត្រីកម្ពុជាដែលអាមេរិកចោទថា រត់ពន្ធស្វាក្ដាមខុសច្បាប់ ត្រូវបានដោះលែង និងសម្រេចថាគ្មានទោស

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម