ជីវិតកម្សាន្ដ
Hulk Hogan ជិតរៀបការលើកទី ៣ ជាមួយស្ត្រីអាយុប្អូនដល់ទៅ ២៤ ឆ្នាំ
លោក Hulk Hogan ប្រកាសភ្ជាប់ពាក្យជាមួយអ្នកគ្រូបង្ហាត់ Yoga ម្នាក់ឈ្មោះ Sky Daily បន្ទាប់ពីមើលចិត្តគ្នាអស់រយៈពេលជិត ២ ឆ្នាំ ។

នៅថ្ងៃអង្គារ ទី ២៥ ខែកក្កដា លោក Hulk វ័យ ៦៩ ឆ្នាំ ប្រាប់សារព័ត៌មាន TMZ ថា ខ្លួន និង Daily បានភ្ជាប់ពាក្យនៅភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង Tampa រដ្ឋ Florida កាលពីសប្ដាហ៍មុន ។

អ្នកចំបាប់អាជីពអាមេរិករូបនេះ មានអារម្មណ៍ភ័យអរៗជាខ្លាំង ខណៈពេលសុំ Daily វ័យ ៤៥ ឆ្នាំរៀបការ ។ អ្នកស្រី Sky Daily មានកូន ៣ ប៉ុន្តែទំនាក់ទំនងរវាងពួកគេជាមួយ Hulk គឺល្អដូចឪពុកកូនបង្កើតទៅហើយ គ្មានអ្វីគួរឲ្យព្រួយបារម្ភទេ ។ ចំណែកឯ Hulk វិញក៏មានកូន ២ នាក់ដែរ គឺ Brooke វ័យ ៣៥ ឆ្នាំ និង Nick វ័យ ៣២ ឆ្នាំ ជាមួយអតីតភរិយាអ្នកស្រី Linda ។

គួរបញ្ជាក់ថា លោក Hulk ធ្លាប់ឆ្លងកាត់ការលែងលះ ២ ដងមកហើយ ដំបូងជាមួយអ្នកស្រី Linda Hogan ពីឆ្នាំ ១៩៨៣ ដល់ឆ្នាំ ២០០៩ និងអ្នកស្រី Jennifer McDaniel ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២១ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រីអាមេរិកម្នាក់ត្រូវគោព្រៃជល់បាក់ឆ្អឹងខ្នង ៧ កង់ អំឡុងពេលមិត្តប្រុសសុំរៀបការ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង