ព័ត៌មានអន្ដរជាតិ
ស្ត្រីអាមេរិកម្នាក់ត្រូវគោព្រៃជល់បាក់ឆ្អឹងខ្នង ៧ កង់ អំឡុងពេលមិត្តប្រុសសុំរៀបការ
ស្ត្រីម្នាក់រស់នៅទីក្រុង Phoenix រដ្ឋ Arizona នៃសហរដ្ឋអាមេរិក ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវគោជល់ អំឡុងពេលមិត្តប្រុសរបស់នាងកំពុងសុំរៀបការ ។

អ្នកស្រី Amber Harris វ័យ ៤៧ ឆ្នាំបានទៅលេងឧទ្យានជាតិ Yellowstone ជាមួយកូនស្រី Rylee Eckblad និងមិត្តប្រុសរបស់នាងឈ្មោះ Chris Whitehill ហើយនៅពេល Amber ភ្លេចខ្លួន, លោក Chris បានរៀបចំគម្រោងសុំអ្នកស្រីរៀបការ ប៉ុន្តែគ្រប់យ៉ាងមិនដំណើរការដោយរលូននោះទេ ពោលផែនការទាំងស្រុងត្រូវបានបំផ្លាញ ពេលពួកគេកំពុងដើរសំដៅទៅបឹង Yellowstone ស្រាប់តែមានគោព្រៃ ២ ក្បាលដើរមកដែរ ។

អ្នកស្រី Harris រៀបរាប់លើ Facebook ថា “គ្រានោះមានមនុស្សពីរបីនាក់ និងសត្វប្រើសប្រហែល ២០ ក្បាលកំពុងដើរជុំវិញនោះ ដូច្នេះយើងរង់ចាំឲ្យពួកវាទៅអស់សិន ប៉ុន្តែនៅតាមផ្លូវយើងនៅប្រទះឃើញមានគោព្រៃ ២ ក្បាលទៀត ដោយ ១ ក្បាលនៅលើផ្លូវយើងកំពុងដើរ និងមួយទៀតនៅលើទិសដៅផ្ទុយពីយើង” ។
អ្នកស្រី Harris បន្តទៀតថា “មានសត្វគោព្រៃមួយក្បាលនៅចម្ងាយប្រហែល ៤៥ ម៉ែត្រ កំពុងឱនក្បាលចុះ ហើយធាក់ដីមុនបោលមកជល់ខ្ញុំ ។ គោព្រៃនោះបានជល់ចំទ្រូង និងពោះធ្វើឲ្យខ្ញុំបាក់ឆ្អឹងខ្នងចំនួន ៧ កង់ ប៉ះពាល់សួត និងជាំពេញខ្លួនតែម្ដង” ។

យោងតាមទីភ្នាក់ងារឧទ្យានសត្វព្រៃនៅ Yellowstone បានឲ្យដឹងថា “គោព្រៃអាចបង្កគ្រោះថ្នាក់នៅពេលចូលទៅជិតវា ក្នុងអំឡុងពេលរដូវកាលបន្តពូជ ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ពាក់កណ្តាលខែសីហា ។ គោព្រៃជាសត្វពិបាកស្ទាបស្ទង់ចិត្តវាណាស់ និងមានសមត្ថភាពរត់លឿនជាងមនុស្សដល់ទៅ ៣ ដងឯណោះ” ។
ប៉ុន្តែទោះជាយ៉ាងណា នៅយប់ដែល Harris សម្រាកនៅពេទ្យ, Chris បានសុំនាងរៀបការម្ដងទៀតដោយជោគជ័យ និងគ្មានឧបសគ្គអ្វីឡើយ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


