ជីវិតកម្សាន្ដ
កំពូលអ្នកកីឡាកាស Billy Graham ទទួលមរណភាពនៅអាយុ ៧៩ ឆ្នាំ
កាលពីថ្ងៃពុធ ទី១៧ កន្លងផុតទៅ គ្រួសារអ្នកកីឡាកាស Billy Graham បានប្រាប់សារព័ត៌មាន TMZ ថា លោក Billy ស្លាប់បន្ទាប់ពីដោះឧបករណ៍ទ្រទ្រង់ជីវិតចេញ គ្រានោះមានតែភរិយា និងកូនស្រីរបស់គាត់ប៉ុណ្ណោះដែលបានជួបមុខជាលើកចុងក្រោយ ។

អ្នកស្រី Valerie ភរិយាលោក Billy បានប្រកាសនៅថ្ងៃច័ន្ទថា ស្វាមីរបស់ខ្លួនចូល ICU រយៈពេល ៣ សប្ដាហ៍ទៅហើយដោយសារបញ្ហាសុខភាពជាច្រើន ។ ការពិតគ្រូពេទ្យចង់ដោះឧបករណ៍ទ្រទ្រង់ជីវិតចេញតាំងពីថ្ងៃច័ន្ទមកម្ល៉េះ ប៉ុន្តែអ្នកស្រីមិនព្រម ។

បើនិយាយពីលោក Billy កាលនៅមានជីវិតវិញ គាត់ត្រូវបានគេស្គាល់ដោយសារសមត្ថភាពក្នុងការបោកចំបាប់ និងជាអ្នកហាត់កាយវប្បកម្មមួយរូប ក្រោយមកលោកទទួលបានភាពល្បីល្បាញឡើងវិញនៅក្នុងសម័យកីឡាចំបាប់ប្រចាំសមាគមចំបាប់អាមេរិក និងសហព័ន្ធកីឡាចំបាប់ពិភពលោក (WWE) ជាទីបញ្ចប់ ។

ចំណែកឯបញ្ហាសុខភាពរបស់ Billy មានដូចជា ជំងឺខ្សោយបេះដូង កកស្ទះសរសៃឈាម ជំងឺទឹកនោមផ្អែម ការបាត់បង់សោតវិញ្ញាណ ឆ្លងមេរោគធ្ងន់ធ្ងរនៅក្នុងត្រចៀក ឈឺលលាដ៍ក្បាល និងខូចក្រលៀន ដែលទាំងអស់នេះធ្វើឲ្យគាត់ស្រកគីឡូអស់ ៤៥ ផោនឯណោះមុនបាត់បង់ជីវិត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


