កីឡា
ជើងឯកកីឡាកាស John Cena ប្រកាសបើកគណនីអាសអាភាស OnlyFans
John Cena ដែលជាម្ចាស់ជើងឯកកីឡាកាសពិភពលោក ១៦សម័យកាល បានប្រកាសបើកគណនី OnlyFans ដែលជាគេហទំព័រដែលអនុញ្ញាតឲ្យបង្ហោះមាតិកា 18+ ឬមាតិការអាសអាភាសដ៏ពេញនិយមពីអ្នកប្រើប្រាស់ជាច្រើន។
អតីតកីឡាកាសទំងន់ធ្ងន់ John Cena បានសរសេរសារតាមរយៈ Twitter ថា “អ្នកនឹងឃើញខ្ញុំតាមរបៀបដែលអ្នកមិនធ្លាប់ឃើញពីមុនមក។ អ្នកអាចចុចតាមក្នុងតំណក្នុងជីវប្រវត្តិរបស់ខ្ញុំ”។ ក្រោយមក សំណេររបស់លោកបានក្លាយជាការចាប់អារម្មណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយប្រកាសបើកគណនី OnlyFans ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ។

ទោះយ៉ាងណាក៏ដោយ ផ្អែកតាមការស៊ើបអង្កេតបានរកឃើញថា គណនីនេះស្ថិតក្រោមឈ្មោះ Ricky Stanicky ហើយខ្លឹមសារដែលគាត់បានបង្ហោះគឺផ្សព្វផ្សាយខ្សែភាពយន្តនាពេលខាងមុខរបស់គាត់ Ricky Stanicky ដែលជារឿងកំប្លែងដែលនឹងចេញនៅថ្ងៃទី ០៧ ខែមីនា តាមរយៈ Prime Video ក្នុងឆ្នាំនេះ។
សម្រាប់ខ្សែភាពយន្តបែបនេះ វាបរិយាយអំពីរឿងរបស់ Ricky Stanicky ដែលជាតួអង្គស្រមើស្រមៃរបស់មិត្តភ័ក្តិវ័យកុមារ ៣នាក់ដែលបង្កើតគំនិតស្វែងរកមេពពែក្នុងករណីដែលពួកគេបានធ្វើអំពើអាក្រក់។ ប៉ុន្តែនៅ២០ ឆ្នាំក្រោយមក ប្រពន្ធរបស់ពួកគេសង្ស័យថា បុរសនោះគឺជាលោក Stanicky ដូច្នេះហើយពួកគេបានសម្រេចចិត្តជួលតួឯកប្រុសម្នាក់ឲ្យដើរតួជា Ricky ។
យ៉ាងណាមិញ មិនមែនជារឿងចម្លែកនោះទេដែលដែលអតីតជើងឯកកីឡាកាស WWE ១៦សម័យកាល John Cena ប្រកាសបើកគណនីផ្ទាល់ខ្លួនលើគេហទំព័រអាសអាភាស OnlyFans បែបនេះ។ កន្លងមក សូម្បីតែគ្រូបង្រៀន តារាហូលីវូដផ្សេងៗទៀត ក៏មានគណនីមួយនេះដូចគ្នាផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖របួសបាក់ម្រាមដៃ Son Heung-min ទទួលការចាប់អារម្មណ៍ ក្រោយជម្លោះជាមួយ Lee Kang-in
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


