ជីវិតកម្សាន្ដ
ជើងឯកកីឡាកាស John Cena ស្រាតលើឆាកអូស្ការ ផ្អើលអស់អ្នកចូលរួម
យោងតាមការចុះផ្សាយរបស់ CNN បានបង្ហាញពីពិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៩៦ ក្នុងឆ្នាំ ២០២៤ ក្នុងពេលដែលអតីតជើងឯកកីឡាកាស John Cena បានបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកបង្ហាញខ្លួនអាក្រាតកាយលើឆាកដើម្បីថ្លែងសន្ទរកថា។

ដំណាក់កាលនៃពានរង្វាន់ Academy Awards 2024 លើកទី ៩៦ កំពុងតែប្រព្រឹត្តទៅកាលពីថ្ងៃទី១០ មីនានៅភាពយន្ត Dolby ទីក្រុង Los Angeles សហរដ្ឋអាមេរិក។ នៅពេលដែលអ្នករៀបចំកម្មវិធី Oscar បានប្រកាសពានរង្វាន់សម្រាប់ការរចនាសំលៀកបំពាក់ល្អបំផុតសម្រាប់ Emma Stone’s 18+ Poor Things ។ តារាសម្តែង និងជាអតីតអ្នកប្រដាល់ដ៏ល្បីល្បាញ John Cena ស្រាប់តែដើរចេញទាំងអាក្រាកាយ ដោយគ្រាន់តែបិទបាំងផ្នែកដ៏រសើបរបស់គាត់ជាមួយនឹងស្រោមសំបុត្រតែប៉ុណ្ណោះ ។
ភ្លាមៗនោះដែរ ទស្សនិកជនព្រមទាំងអ្នកដែលមានវត្តមាននៅក្នុងស្ទូឌីយ៉ូ ហាក់មានការភ្ញាក់ផ្អើលនិងច្របូកច្របល់យ៉ាងខ្លាំង ពុំដឹងថាគួរសម្លឹងមើលរូបរាងកាយរបស់អតីតជើងឯកកីឡាកាស WWE ១៦សម័យកាល John Cena ឬយ៉ាងណានោះទេ។

ទោះយ៉ាងណាក៏ដោយ ដោយមានជំនួយពីពិធីករប្រុសលោក Jimmy Kimmel អតីតជើងឯកកីឡាកាស John Cena បានដើរទៅជិតវាំងននដើម្បីបិតបាំងរាងកាយអាក្រាតវិញ។ ក្រោយមកទើបអ្នកច្នៃម៉ូដ Holly Waddington ដែលអ្នកឈ្នះពានរង្វាន់ Oscar ដ៏ល្អបំផុតក្នងតំណែង Poor Things បានយកវាំងននមួយផ្ទាំងមករុំលើដងខ្លួនរបស់លោកជាបណ្ដោះអាសន្ន ខណៈដែលបរិយាកាសក្នុងអង្គពិធីបានប្រែជាល្អប្រសើរវិញផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទិនហ្វី យកកីឡាការិនីចាំទីចិនមួយរូប មកសម្ដែងក្នុងរឿង “បាល់ទាត់សៅលីង” វគ្គ២
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


