ជីវិតកម្សាន្ដ
ប្ដីប្រពន្ធហៃសូ Pok-Margie បង្ហោះរូបផ្សេងគ្នា ខណៈគេសង្ស័យម្ដងទៀតថា លែងលះគ្នាស្ងាត់ៗ
គូស្នេហ៍តារាសម្ដែងស្រី Margie Rasri និងស្វាមី Pok Patsarakorn តែងតែមានព័ត៌មានលេចឮជារឿយៗទាក់ទងនឹងស្វាមីលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្រីវ័យក្មេង បន្ទាប់ពីឃើញអ្នកទាំងពីរលែងបង្ហោះរូបគ្រួសារទៀត។

ដោយឡែក កាលពីពេលថ្មីៗនេះ Pok Patsarakorn មិនដឹងថាលោកមានរឿងអ្វីកើតឡើងនោះទេ ដោយសារតែខាងលោកស្រាប់តែបង្ហោះរូបខ្លួនឯងអង្គុយហូបបាយម្នាក់ឯងរួមជាមួយនឹងចំណងជើងបែបកំសត់ថា “ការញ៉ាំតែម្នាក់ឯងមិនអាក្រក់នោះទេ។ ដល់អាយុនេះ ហេតុអ្វីបានជាទើបដឹង”?
លើសពីនេះទៀតដែរ តារាចម្រៀង Pok ទើបតែបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង រួមជាមួយនឹងភរិយា និងកូនភ្លោះទាំងពីររបស់លោកគឺ Mika-Miya ចំណែកភរិយា Margie បែរជាសកម្មលើបណ្ដាញសង្គម IG ម្នាក់ឯងដូចគ្នា។ ក្នុងនោះនាងបានបង្ហោះរូបភាពដ៏កំសត់មួយអមនឹងខេបសិនថា “ខ្ញុំស្រកទម្ងន់ហើយ ប៉ុន្តែមិនបានស្រកទេ។ ខ្ញុំយល់ច្រឡំ”។

យ៉ាងណាមិញ តាមរយៈការបង្ហោះរបស់គូស្វាមីភរិយាគូនេះលើបណ្ដាញសង្គម ទង្វើរបស់គូស្នេហ៍ហៃសូបានបង្កការចាប់អារម្មណ៍ជាថ្មីម្ដងទៀតពីសំណាក់អ្នកគាំទ្រ។ ជាពិសេសអ្នកទាំងពីរក៏ធ្លាប់លេចឮចចាមអារ៉ាមជាច្រើន ទាក់ទងនឹងអ្នកទីបី ឬអាចនឹងឈនទៅលែងលះគ្នាស្ងាត់រួចហើយ។
ទោះយ៉ាងណាក៏ដោយ កាលណោះក្រោយមានពាក្យចចាមអារ៉ាមទាំង Pok និង Margie បានចេញមុខមកបញ្ជាក់ថាមិនមែនដូចអ្វីដែលមហាជនឃើញនោះទេ។ ពួកគេមិនបានបែកគ្នាឡើយ គ្រាន់តែរវល់ការងារ ទើបមិនបានបង្ហោះរូបដូចសព្វដងប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុខ្លះៗ ធ្វើឲ្យ Aum ឈរជើងក្នុងវិស័យសិល្បៈថៃបានយូរអង្វែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


