ជីវិតកម្សាន្ដ
មូលហេតុខ្លះៗ ធ្វើឲ្យ Aum ឈរជើងក្នុងវិស័យសិល្បៈថៃបានយូរអង្វែង
បើនិយាយពី Aum Patchrapa គ្មានអ្នកណាម្នាក់មិនដែលមិនស្គាល់នាងនោះទេ។ ដោយសារតែ Aum ត្រូវបានគេចាត់ទុកថាជាកំពូលតារាជួរមុខមួយរូបក្នុងវិស័យសិល្បៈថៃ។ កេរ្តិ៍ឈ្មោះបានស្ថិតនៅលើវិថីនេះអស់ជាច្រើនឆ្នាំ ទោះមានរលកថ្មី ក៏មិនមាននរណាអាចផ្ដួលនាងពីតំណែងតួឯកបានដែរ។

កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណែតម្នាក់បានសួរចំៗថា ចាប់តាំងពីចូលឧស្សាហកម្ម ហេតុអ្វីបានជា Aum មានព័ត៌មានច្រើន តែនៅតែមានមនុស្សចូលចិត្តទៀត? ហើយអាចឈរជើងបានយូរថែមទៀតផង!
តាមពិតទៅ ព័ត៌មានមិនប៉ះពាល់ដល់ការងារ និងជីវិតពិតទេ។ ធម្មតា អ្នកមិនចូលចិត្តតារាល្បីៗដែលមានព័ត៌មានច្រើនទេ។ អ្នកខ្លះដែលមានព័ត៌មានខ្លាំង ក្នុងសម័យនេះត្រូវបានគេដកខ្លួនចេញពីរឿងភាគ ដោយសារមានអ្នកជេរច្រើន។ ប៉ុន្តែ Aum មនុស្សចូលចិត្តជាង អ្នកមិនចូលចិត្ត។
ក្នុងនោះអ្នកលេងអ៊ីនធឺណិតជាច្រើន ចេញមុខបកស្រាយពីមូលហេតុខុសៗគ្នាថា Aum ជាមនុស្សរស់នៅជាមួយការពិត។ ខុសពីតារាសម្តែងផ្សេងៗ ជាពិសេសអ្នកដែលស្អប់នាង ជេរនាង ប៉ុន្តែរៀមច្បងរូបនេះបែរជាមិនតបតសូម្បីតែបន្តិចណា។ Aum មានអត្តចរិតល្អ រួសរាយរាក់ទាក់ មិនថាជាមួយអ្នកសារព័ត៌មាន ឬក្រុមអ្នកគាំទ្រទេ។
លើសពីនេះទៀតដែរ នាងមិនដែលមានព័ត៌មានលេចឮយកស្វាមីគេ ឈ្លានពានរបស់គេ ព័ត៌មានប្រមាថដល់ច្បាប់សង្គម, និយាយជេរប្រមាថអ្នកសារព័ត៌មាន មិនដែលឃើញ Aum ធ្វើបាបអ្នកណាពីមុន ស្តីបន្ទោសអ្នកណាម្នាក់។ នាងជាមនុស្សត្រង់ ច្បាស់លាស់ មិនប្រច័ណ្ឌ បើស្តីបន្ទោសអ្នកដទៃ បែរមកសំងំយំខ្លួនឯង។ ហើយនាងស្រឡាញ់មិត្តរបស់នាងខ្លាំងណាស់។ ត្រូវនឹងខុស ចេញមកនិយាយទាំងអស់គ្នា។ នេះជាភាពទាក់ទាញរបស់ Patcharapa ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃជាច្រើនអបអរភ្លូកទឹកភ្លូកដី ក្រោយ Bella ក្លាយជាថៅកែហាងកាហ្វេ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


