ជីវិតកម្សាន្ដ
តារាតៃវ៉ាន់ Wu Chun ចាយប្រាក់មហាសាល ទិញភូមិគ្រឹះនៅប្រទេសព្រុយណេ
តារាចម្រៀង និងសម្ដែងដ៏ល្បីរបស់កោះតៃវ៉ាន់ Wu Chun មិនត្រឹមតែបង្កើតស្នាដៃជាច្រើនក្នុងវិស័យកម្សាន្តប៉ុណ្ណោះទេ។ លោកបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីមហាជនទាក់ទងនឹងការរចនាវិមានមួយកន្លែងស្ថិតក្នុងប្រទេសព្រុយណេ អស្ចារ្យជាងសណ្ឋាគារលំដាប់ខ្ពស់។

កាលពីពេលថ្មីៗនេះ Wu Chun បានបង្ហោះរូបថតនៃវិមានដែលបានរចនាតាមបំណងរបស់លោកក្នុងប្រទេសព្រុយណេ នៅលើ Weibo ដោយបង្ហាញពីភាពស្រស់ស្អាតនៃវិមាន មានអាងហែលទឹក, ទីលានបាល់បោះក្រៅ និងការប្រមូលសារមន្ទីរតូចមួយនៅក្នុងផ្ទះ ប្រៀបដូចជាសណ្ឋាគារ ឬរមណីយដ្ឋាន បើសិនលោកបានប្រាប់ថានេះជាផ្ទះរបស់លោកទេ។
តាមរយៈរូបភាពដែលលោកបង្ហោះ គេអាចមើលឃើញថាផ្ទះត្រូវបានរចនាយ៉ាងស្រស់ស្អាត ហើយមានអាងហែលទឹកមួយដែលមានស្លាយធំនៅខាងក្រៅ។ នៅក្នុងអគារគេអាចមើលឃើញថាកម្រាលឥដ្ឋមានទំហំធំគួរសម។ បន្ទប់ទទួលភ្ញៀវត្រូវបានរចនាឡើងដោយកញ្ចក់ពីជាន់ទៅពិដានមានពន្លឺច្រើន សាឡុងធំ និងព្យាណូ ហើយមានសិល្បៈផងដែរ ដែលបន្ថែមបរិយាកាសទាន់សម័យ។
លើសពីនេះទៀត នៅខាងមុខបន្ទប់ទទួលភ្ញៀវ ក៏មានផ្ទះបាយបើកចំហនិងទីតាំងបរិភោគអាហារ អាចមើលអាងហែលទឹកខាងក្រៅ និងទេសភាពយ៉ាងត្រជាក់ភ្នែក។ Wu Chun ក៏បានលាតត្រដាងផ្នែកខាងក្នុងបន្ថែមទៀតនៃវិមាន។ វាហាក់ដូចជាមានស្នាដៃសិល្បៈជាច្រើនទៀតដាក់នៅជាន់ទី ២ ដែលមួយត្រូវបានបង្កើតឡើងដោយដៃរបស់គាត់ និងភរិយា Lin Liyin ព្រមទាំងមានបន្ទប់គ្រួសារដ៏រីករាយមួយនៅជាន់ខាងលើ។ បន្ទប់ទទួលភ្ញៀវពោរពេញដោយផ្ទាំងគំនូរចម្រុះពណ៌ និងរូបថតគ្រួសារដែលមើលទៅពិតជាកក់ក្តៅ។
ជាងនេះទៅទៀត Wu Chun ក៏បានរៀបចំបន្ទប់ប្រមូលផ្ដុំដែលប្រៀបដូចជាសារមន្ទីរតូចមួយ ជាកន្លែងដែលគាត់បង្ហាញការប្រមូលផ្ដុំទាក់ទងនឹងកីឡាជាច្រើនរបស់គាត់ដូចជា អាវបាល់បោះ ម៉ូដែលតុក្កតា និងទស្សនាវដ្តីដែលគាត់បានបង្ហាញខ្លួននៅលើក្របមុខជាដើម។ ដោយសារគាត់ស្រលាញ់កីឡាបាល់បោះ លោកមានកន្លែងពិសេសសម្រាប់ដាក់តាំងស្បែកជើងកីឡាបាល់បោះគ្រប់ប្រភេទ។

សូមបញ្ជាក់ថា លោក Wu Chun ជាជនជាតិព្រុយណេដើមកំណើតចិន។ ប៉ុន្តែបានក្លាយជាតារាចម្រៀងប៉ុប សមាជិកនៃក្រុម Fahrenheit នៅតៃវ៉ាន់ ជាកន្លែងដែលគាត់បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៥ ហើយមានការងារជាច្រើនក្នុងវិស័យតន្ត្រី និងសម្តែង។ ប៉ុន្តែពេញមួយសម័យកាលដ៏ល្បីល្បាញ គ្មាននរណាម្នាក់ធ្លាប់ដឹងទេថា លោកបានរៀបការ និងមានគ្រួសារមុនចូលសិល្បៈ។ បច្ចុប្បន្ននេះ កូនស្រីច្បងមានអាយុ ១២ ឆ្នាំ ហើយកូនប្រុសពៅមានអាយុ ៩ ឆ្នាំ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូស្ម័គ្រចិត្តតៃវ៉ាន់ម្នាក់ ត្រូវប្រុសៗកេនយ៉ាបៀតបៀននិងចោទសួរថា «តើនាងនៅក្រមុំ»?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


