ជីវិតកម្សាន្ដ
កញ្ញា វណ្ណៈ បូរមី លំដាប់រងទី ២ MUC និយាយពាក់ព័ន្ធការបង្កើតមកុដ
លំដាប់រងទី ២ នៃការប្រឡងកម្មវិធី Miss Universe Cambodia 2023 កញ្ញា វណ្ណៈ បូរមី តំណាងឲ្យខេត្តស្វាយរៀង ជាទឹកដីកំណើតផ្ទាល់ខ្លួន បានបង្ហាញអារម្មណ៍ពាក់ព័ន្ធរឿងការបង្កើតមកុដ ឬ អ្នកដែលសក្ដិសមទទួលបានមកុដ។

កញ្ញា វណ្ណៈ បូរមី ដែលទើបតែទទួលបានមកុដលំដាប់រងទី ២ MUC 2023 បានលើកឡើងពីហេតុផល នៃការបង្កើតមកុដសម្រាប់កម្មវិធីប្រឡងបវរកញ្ញានេះឡើង។ វណ្ណៈ បូរមី បាននិយាយថា «មកុដ មិនមែនបង្កើតមកដើម្បីបង្ហាញពីភាពអង់អាច អំណាច ការចាញ់ឈ្នះ ភាពអំនួត ឬ បង្កើតឲ្យមានការច្រណែន ការដណ្ដើម ឬ កំណត់ស្តង់ដារសម្រស់អ្វីនោះទេ»។

ស្រីស្អាត វណ្ណៈ បូរមី និយាយបន្តថា «មកុដ ជាអំណោយដែលផ្ដល់ជូនស្ត្រីដែលគេមានទំនួលខុសត្រូវ មានសមត្ថភាព អាចបំពេញកាតព្វកិច្ច អាចនិយាយ និងដោះស្រាយបញ្ហាកំពុងកើតឡើង ក្នុងសង្គម អាចក្លាយជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយ និងសក្ដិសមមានតំណែងជាស្ត្រីតំណាងឲ្យស្ថាប័នមួយ ក្រុមហ៊ុនមួយ ខេត្ត ឬ ក្រុងមួយ ប្រទេសមួយ ឬ រយៈកាលមួយ»។

យ៉ាងណាមិញបន្ទាប់ពីទទួលបានជ័យលាភីលំដាប់រងទី ២ នេះដែរ កញ្ញា វណ្ណៈ បូរមី ក៏ទទួលបានការអបអរសាទរពីអ្នកគាំទ្រ និងមានការលើកសរសើរថា នាងជាក្មេងស្រីដ៏រឹងមាំ ពូកែតាំងពីដើមមក មិនដែលចូលរួមប្រកួតធំបែបនេះទេ តែអាចឆ្លងកាត់ទទួលយកលទ្ធផលល្អបានក្នុងការប្រកួតកាលពីយប់ថ្ងៃទី ០៧ ខែកញ្ញា៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


