សន្តិសុខសង្គម
អ្នកគាំទ្រភ្ញាក់ផ្អើល ! ប៊ុត សីហា ត្រូវនគរបាលស្រុកគងពិសីឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន
កំពង់ស្ពឺ ៖ អ្នកគាំទ្រនិងមហាជនផ្ទុះការភ្ញាក់ផ្អើល បន្ទាប់ពីមានព័ត៌មានថា តារាចម្រៀងដែលជាអតីតម្ចាស់ជយលាភីលេខ១ ក្នុងកម្មវិធីប្រឡងចម្រៀង«The Voi ceCambodia» រដូវកាលទី១លោក ប៊ុត សីហានឹង បក្ខពួកម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកគង ពិសីឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាចម្រៀងលោក ប៊ុត សីហា រួមនឹងបក្ខពួកម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកគងពិសីខេត្តកំពង់ស្ពឺ ឃាត់ខ្លួននៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះស្ថិតនៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចបានគឺបញ្ជាក់ថា ករណីឃាត់ខ្លួននេះគឺកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់រួមមាន ៖ ទី១-ឈ្មោះ ប៊ុត សីហា ភេទប្រុស អាយុ២៩ឆ្នាំ ដែលគេស្គាល់ច្បាស់ថាជាតារាចម្រៀងរស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ និងទី២- ឈ្មោះ ឆន វល្លិន ភេទ ប្រុសអាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នាឃុំស្នំក្រពើស្រុកគងពិសី។

ការឃាត់ខ្លួននេះ បន្ទាប់ពីកម្លាំងនគរបាលធ្វើការល្បាតតាមមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យទាំង២នាក់នេះរួចក៏ហៅសួរនាំស្រាប់តែរកឃើញនិងដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៥កញ្ចប់ក្នុងនោះ០៣តូច និង០២មធ្យមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ជាមួយព័ត៌មានដ៏រសើបនេះ បានធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនសម្តែងការភ្ញាក់ផ្អើលនិងហួសចិត្តគ្រប់គ្នា ចំពោះលោក ប៊ុត សីហា ខណៈកន្លងមកលោកក៏ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីគ្រឿងញៀននេះផងដែរ។
គួររម្លឹកដែរថា កាលពីអំឡុងដើមឆ្នាំ២០១៨ តារាចម្រៀងលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ចាប់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនម្តងរួចមកហើយ ដែលស្ថិតនៅមុខសាលាបឋមសិក្សាពងទឹកសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញបន្ទាប់ពីតារាប្រុសរូបនេះទៅទិញគ្រឿងញៀនដើម្បីជក់ តែកាលណោះត្រូវបានក្រុមគ្រួសារ ធានាយកទៅធ្វើការអប់រំ និងបន្សាបគ្រឿងញៀន។

យ៉ាងណាមិញក្រោយការបាត់មុខពីសិល្បៈមួយរយៈ តារាចម្រៀងប្រុសលោក ប៊ុត សីហា កាលពីពេលថ្មីៗកន្លងទៅក៏ធ្លាប់បានប្រកាសដោយទទួលស្គាល់ពីកំហុសឆ្លងរបស់ខ្លួននិងបានសច្ចាជាមួយអ្នកម្តាយជាទីស្រលាញ់ថា លោកឈប់ធ្វើឲ្យម្តាយ-ឪពុកពិបាកចិត្តដូចមុនទៀតហើយពោលគឺ សីហា បានសន្យាកែប្រែរាល់កំហុសដែលធ្លាប់កើតមានឡើងកន្លងមក។ ពិសេសគឺការមិនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែផ្ទុយពីការប្រកាសរបស់ខ្លួនគឺ ប៊ុត សីហា នៅតែដើរតាមដានចាស់ដដែល៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


