ជីវិតកម្សាន្ដ
តារាកំប្លែង ពូខេន ជួបទុក្ខធំ ម្ដាយជាទីស្រលាញ់ទទួលមរណភាព
តារាកំប្លែងលោក ខេន វាសនា ហៅពូខេន និងក្រុមគ្រួសារ កំពុងមានទុក្ខដ៏ក្រៀមក្រំ ខណៈអ្នកម្ដាយជាទីស្រលាញ់ បានទទួលមរណភាព កាលពីវេលាម៉ោងប្រមាណ ៣ ទៀបភ្លឺ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣។

តារាកំប្លែង ពូខេន បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំបាទ ពូខេន សូមមេត្តាជម្រាបដល់បងប្អូន ម៉ាក់របស់ខ្ញុំ បានលាចាកលោកហើយ»។ ម្ដាយរបស់លោក មានជំងឺប្រចាំកាយជាយូរមកហើយ ខណៈបច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យក្នុងគេហដ្ឋានផ្ទាល់ ស្ថិតនៅខេត្តកំពង់ឆ្នាំង។

តាមរយៈដំណឹង នៃមរណភាពម្ដាយរបស់តារាកំប្លែងលោក ខេន វាសនា ហៅ ពូខេន ខាងលើនេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្ដែងការចូលរួមសោកស្ដាយ និងផ្ញើសារចូលរួមរំលែកមរណទុក្ខដ៏សោកសៅជាមួយគ្រួសារសពផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


