ជីវិតកម្សាន្ដ
ធ្លាក់ខ្លួនលក់អាហារបំពងតាមផ្លូវ Pinky បែរនិយាយថាខ្លួនសប្បាយចិត្តណាស់
បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យនៅក្រៅឃុំក្នុងសំណុំក្ដីឆបោកប្រាក់តាមអនឡាញ ការងារសិល្បៈ Pinky មិនសូវមានទីផ្សារប៉ុន្មានឡើយ ទើបមួយរយៈក្រោយមក តារាសម្ដែងរូបនេះងាកទៅចាប់អាជីពជាអ្នកលក់អាហារបំពងតាមផ្លូវ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពរស់នៅ។

ជិតពីរខែមកហើយដែល Pinky បានប្ដូរអាជីពជាអ្នកលក់មឹកបំពង សាច់ជ្រូកបំពង និងភ្លៅមាន់បំបងនៅក្នុងតូបតូចមួយ។ ក្រោយចាប់អាជីពមួយនេះ ត្បិតតែមិនសូវហ៊ឺហារ ឬលេចធ្លោដូចកាលនៅជាអ្នកសិល្បៈ ប៉ុន្តែវាជួយឱ្យនាងរកប្រាក់បានក្រែលដែរ ខណៈទស្សនិកជនដែលធ្លាប់ស្គាល់ បានផ្ដល់ការគាំទ្រយ៉ាងខ្លាំងចំពោះនាង ដោយជួយទិញអាហាររបស់នាង និងសុំថតរូបហូរហែ សឹងគ្មានពេលសម្រាក។


ប្រាប់ទៅកាន់អ្នកកសែតនៅក្នុងពិធីសម្ពោធភាពយន្តមួយនាពេលថ្មីៗនេះ Pinky និយាយថា ទោះបីធ្លាក់ខ្លួនជាអ្នកលក់អាហារបំពង តែនាងគ្មានអារម្មណ៍ខ្មាសគេបន្តិចឡើយ ហើយតែងតែមានមោទកភាពចំពោះខ្លួនឯង។ មិនតែប៉ុណ្ណោះ នាងសប្បាយចិត្តច្រើន ពេលឃើញអតិថិជនចូលតូបជួយទិញ ជាពិសេសពួកគេមួយចំនួនជាអ្នកគាំទ្ររបស់នាង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Pinky ឆ្លើយទាំងអឹមអៀនពេលគេសួរនាំពីទំនាក់ទំនងជាមួយ Tui
ចុចអាន៖ Ploy លុបសារជូនពរថ្ងៃកំណើតរបស់ Tong ទំនងស្នេហាអ្នកទាំងពីរប្រេះឆាហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


