ជីវិតកម្សាន្ដ
មិននឹកស្មានដល់ ពេលដឹងតម្លៃសម្លៀកបំពាក់របស់ ទេព បូព្រឹក្ស ក្នុង MV ថ្មី
គ្រាន់តែបទចម្រៀងមួយបទ ទេព បូព្រឹក្ស ចំណាយថវិកាជាង ២ ម៉ឺនដុល្លារសម្រាប់សំលៀកបំពាក់ក្នុងបទចម្រៀងថ្មី គឺបទម្ចាស់ក្សត្រី ឬQueen។

គូស្នេហ៍តារាចម្រៀងរ៉េប លោក ជីដេវីត គឺកញ្ញា ទេព បូព្រឹក្ស ទើបតែផុសបទចម្រៀងថ្មីសម្រាប់ហ្វេន និងអ្នកគាំទ្រក្រោយត្រឡប់មកពីប្រទេសបារាំង។ លើសពីនេះ តាមរយៈហ្វេសប៊ុករបស់ Hara YuTH បានបង្ហាញពីសម្ភារៈរួមជាមួយសំលៀកបំពាក់ជាច្រើនឈុត ដែលស្ទើមិនគួរឲ្យជឿថា ទេព បូព្រឹក្ស ហ៊ានចំណាយថវិការហូតដល់ ២០៨៨៥ ដុល្លារ។ ដោយកាលពីជាងមួយខែមុន កញ្ញាបានទៅប្រទេសបារាំងហើយទិញសំលៀកបំពាក់ម៉ាកល្បីៗជាច្រើន ប៉ុន្តែអ្នកនាងមិនបានប្រាប់ឲ្យដឹងទេថាយកមកធ្វើអ្វីនោះ គ្រាន់តែបញ្ជាក់ថាបំពេញក្ដីសុខឲ្យខ្លួនឯងក្រោយបំពេញការងារ។ បើតាមគណនីដដែលបានឲ្យដឹងថា សំលៀកបំពាក់ដែលកញ្ញា ទេព បូព្រឹក្ស ពាក់ទាំងនោះមានដូចជាម៉ាក Gucci, Dust Chunky, Dolce & Gabbana, Chanel ៕









សូមទស្សនាវីដេអូចម្រៀង៖
អត្ថបទ៖ ផានិត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


