ជីវិតកម្សាន្ដ
ណាក់ ស្រីណា ស្រក់ទឹកភ្នែក ក្រោយទស្សនាការសម្តែងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យអប្សរា ២១ អង្គរ
ពិធីការិនី និងជាតារាសម្តែង កញ្ញា ណាក់ ស្រីណា បានបង្ហាញអារម្មណ៍រំភើបខ្លាំងរហូតទប់ទឹកភ្នែកហូរមិនបាន យំទាំងក្តីសប្បាយអបអរក្រោយពេលទស្សនាការសម្តែងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ អប្សរា ២១ អង្គរនៅក្នុងកម្មវិធីមួយ។

តាមរយៈ រូបភាព និងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ អប្សរា ២១ អង្គ សម្តែងជាក្រុមនេះគឺ មិនត្រឹមតែធ្វើឲ្យកញ្ញា ណាក់ ស្រីណា រំភើបទប់ទឹកភ្នែកមិនជាប់នោះទេ ថែមទាំងបង្ហាញនូវសកម្មភាពដ៏រស់រវើកដែលដក់ជាប់នៅក្នុងអារម្មណ៍ និងបេះដូងរបស់នាងថែមទៀត។ ក្នុងនោះមិនត្រឹមតែ ស្រីណា ទេសូម្បីអ្នកទស្សនាក៏រំភើប និងលាន់មាត់សរសើរការសម្តែងនេះដូចគ្នា។

ជាអារម្មណ៍ផុសចេញពីបេះដូងពិធីការិនី កញ្ញា ណាក់ ស្រីណា បានបញ្ជាក់ដោយក្តីរំភើបថា “ខ្ញុំយំរហូតព្រោះតែរំភើបពេក បង និងអង្គរអប្សរាកម្ពុជារបស់យើងធ្វើបានល្អខ្លាំងណាស់ ដូច្នេះយើងខ្មែរ កើតលើដីខ្មែរ ប្រឹងថែបន្តបេះដូងសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ”។


ចំណែកនៅលើផេក ណុប ដាណេ បានលើកឡើងដែរថា «លើកទីមួយក្នុងឆាកជីវិត ចង់ប្រាប់ថាភ័យផង អរផងពេលនៅលើឆាក Cambodia’s Got Talent ខ្ញុំបាទសូមគោរពអរគុណ លោកគ្រូ អ្នកគ្រូ ដែលអនុញ្ញាតឲ្យ ដាណេ បានយកផ្ទាំងទស្សនីយភាពមួយនេះទៅ កាន់ឆាក Cambodia’s got talent, អរគុណសម្រាប់ក្កីស្រលាញ់មួយនេះដែលមានមកកាន់ ស្រីណេ, អរគុណប្រជាជនកម្ពុជាទាំងអស់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


