ជីវិតកម្សាន្ដ
លោក អុល សំអាង ៖ ទម្រង់ល្ខោនបាសាក់បុរាណខ្មែរបច្ចុប្បន្ន កំពុងក្លាយ
តួឯកល្ខោនបាសាក់ លោក អុល សំអាង ជាថ្មីម្តងទៀត បានបំផុសឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមហាជនខ្មែរ ក្នុងការរួមគ្នាជួយផ្សព្វផ្សាយអភិរក្សនូវមរតកទម្រង់សិល្បៈល្ខោនបាសាក់ ខណៈលោកលើកឡើងថា ទម្រង់ល្ខោនបាសាក់បុរាណខ្មែរបច្ចុប្បន្នកំពុងក្លាយ។

លោក អុល សំអាង បញ្ជាក់ថា «ក្រុមសិល្បៈ អុល សំអាង បានខិតខំចូលរួមអភិរក្សអភិវឌ្ឍន៍មរតក សម្បត្តិវប្បធម៌ អារ្យធម៌ខ្មែរ ទម្រង់ល្ខោនបាសាក់ខ្មែរបុរាណ ខ្មែរបច្ចុប្បន្ននេះ កំពុងតែក្លាយ ប៉ុន្តែសិល្បៈអុលសំអាងរាជធានីភ្នំពេញ កំពុងខិតខំប្រឹងប្រែងថែរក្សាផ្សព្វផ្សាយចែករំលែកសម្ដែងឲ្យចំទម្រង់ល្ខោនបាសាក់ខ្មែរទាំងសម្លៀកបំពាក់ ពាក្យសម្ដីនិយាយ ឲ្យបានចំទម្រង់ល្ខោនបាសាក់ អភិរក្សអភិវឌ្ឍន៍ចំទម្រង់ ត្រូវការប្រយ័ត្នប្រយែងបំផុត»។

លោក អុល សំអាង លើកឡើងថា «ក្រុមអុលសំអាងរាជធានីភ្នំពេញ ពីមួយឆ្នាំទៅមួយឆ្នាំ ពង្រឹងសមត្ថភាពសិល្បករសម្តែងប្រកាន់នូវវិន័យ សីលធម៌សិល្បៈ មិនបណ្ដែតបណ្ដោយឲ្យសិល្បករ សម្ដែងគ្មានសណ្ដាប់ធ្នាប់មិនល្អនោះទេ កត្តាទាំងនេះហើយដែលយើងជាសិល្បករត្រូវតែមានគុណភាពប្រសិទ្ធភាពសម្តែងឲ្យកាន់តែរីកចម្រើនប្រសើរ ដើម្បីបម្រើមហាជនខ្មែរ ដូច្នេះហើយក្រុមល្ខោនអុលសំអាងរាជធានីភ្នំពេញ កំពុងតស៊ូសម្ដែងយ៉ាងសកម្ម រិះរកមធ្យោបាយបច្ចេកទេសសម្តែងថ្មីៗ ប្លែកៗ បម្រើអារម្មណ៍ក្នុងពេលចេញទៅសម្ដែងតាមកម្មវិធីផ្សេងៗ»។

លោកបន្តថា «សូមអរគុណសមានចិត្តបងប្អូនជួយជាមតិយោបល់បន្ថែមក្នុងកាកែប្រែចំណុចដែលក្រុមយើងខ្ញុំមានខ្វះចន្លោះ សូមបងប្អូនប្រិយមិត្តមហាជនខ្មែរ ជួយជ្រោមជ្រែងចូលរួមផ្សព្វផ្សាយល្ខោនបាសាក់ខ្មែរយើងកុំឲ្យធ្លាក់ចុះ។ អរគុណរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ មន្ត្រីផលិតកម្មវិធី នៃក្រសួងព័ត៌មាន ច្រើនឆ្នាំចំពោះសិល្បៈបុរាណ លោកបានយកចិត្តទុកដាក់លើកស្ទួយយ៉ាងខ្លាំងក្នុងជ្រោមជ្រែងផលិតផ្សព្វផ្សាយ រក្សាទម្រង់ ល្ខោនបាសាក់ជាតិ ដែលបានលើកយកសម្ដែងរក្សាវប្បធម៌ សម្បត្តិមរតក រក្សាទម្រង់ លើកកម្ពស់ តម្កើងតម្លៃ ប្រពៃណីខ្មែរ ឲ្យមានក្បួនខ្នាតបែបបទល្អ ផ្តល់នូវការអប់រំក្រមសីលធម៌ វិន័យវប្បធម៌ ទស្សនៈរក្សាអក្សរសិល្ប៍ខ្មែរ»៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី