Connect with us

ជីវិតកម្សាន្ដ

តួសាន់ឆាយ និងប្អូនស្រី ប្ដឹងអ្នកកាសែតទារសំណងរាប់ម៉ឺនដុល្លារ ពីបទបរិហារកេរ្តិ៍ឈ្មោះ

បានផុស

នៅ

តុលាការកោះតៃវ៉ាន់បានបង្គាប់ឱ្យអ្នកកាសែតឈ្មោះ Ryan Ko បង់ប្រាក់ ១៩,១៤១ ដុល្លារ ពីបទចោទប្រកាន់តារាតៃវ៉ាន់ Barbie Hsu និង Dee Hsu ថាប្រើប្រាស់គ្រឿងញៀន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចនេះធ្វើឡើងនៅថ្ងៃចន្ទ ទី ២០ ខែវិច្ឆិកា ទាំងដែលដំបូងតារាស្រីទាំង ២ ដួង ទាមទារសំណងម្នាក់ជាង ៦ ម៉ឺនដុល្លារឯណោះ ។ ដើមហេតុមកពីលោក Ryan Ko បានចោទប្រកាន់បងប្អូនស្រីខាងលើថា ពួកគេប្រើប្រាស់គ្រឿងញៀនយូរមកហើយ ថែមទាំងស្គាល់អ្នកចែកចាយទៀតផង ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក Ko ផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានប្រភពច្បាស់លាស់ពីតារាល្បីៗ ។ កាលពីឆ្នាំ ២០២២ គាត់ក៏ធ្លាប់ចោទប្រកាន់ថា Lu Han និង Dilraba Dilmurat ណាត់ជួបគ្នានៅប្រទេសជប៉ុនដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ តួ សាន់ ឆាយ ដាក់ពាក្យបណ្ដឹងអតីតស្វាមី និងម្ដាយក្មេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម