ជីវិតកម្សាន្ដ
អតីតស្វាមីសាន់ឆាយ ជាអ្នកជំនួញមានទ្រព្យវាល់លានដុល្លារ ក្នុងប្រទេសចិន
គេហទំព័រព័ត៌មាន 163 Znews បានរាយការណ៍ថា តម្លៃទីផ្សាររបស់ Ma Liu Ji ដែលជាសង្វាក់ផលិតកម្មអាហារក្តៅ (Hot Pot) គ្រប់គ្រងដោយអ្នកជំនួញជនជាតិចិន Wang Xiaofei បានលើសពី ៨.៥ ពាន់លានយន់ (១.២ ពាន់លានដុល្លារ) ដោយអាជីវកម្មបន្តរីកចម្រើនទៅមុខឥតឈប់ឈរ។
អតីតស្វាមី Barbie Hsu ដែលទស្សនិកជនស្គាល់ថា «សាន់ឆាយ» ត្រូវបានគេរាយការណ៍ទៀតថា មានភាគហ៊ុនពី ២៥% ទៅ ៣៦% នៃភាគហ៊ុននៅក្នុងក្រុមហ៊ុននោះ ដូច្នេះហើយតម្លៃភាគហ៊ុនរបស់គាត់ ត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ៣០ លានដុល្លារទៅ ៤៣លានដុល្លារឯណោះ។

អ្នកជំនួញវ័យ៤៣ឆ្នាំ ក៏ត្រូវបានគេជឿថា មានទ្រព្យសម្បត្តិជាច្រើនផ្សេងទៀតផងដែរ។ នៅពេលដែលគាត់បានលែងលះជាមួយសាន់ឆាយ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្តីប្រពន្ធនេះបានស្នើសុំឲ្យតុលាការបែងចែកទ្រព្យសម្បត្តិដែលមានតម្លៃ ៩៥០លានដុល្លារតៃវ៉ាន់ (៣១.៧ លានដុល្លារ)។ ទោះជាយ៉ាងណា មេធាវីរបស់ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលទ្រព្យសម្បត្តិត្រូវបានបំបែកនោះទេ។
លើសពីនេះទៅទៀត អ្នកជំនួញត្រកូល Wang ត្រូវបានគេដឹងថា ជាអ្នកស្នងមរតកពីអាជីវកម្មដ៏លេចធ្លោមួយពីឪពុកម្តាយ។ ម្តាយរបស់គាត់គឺ លោកស្រី Zhang Lan ជាស្ថាបនិកនៃក្រុមហ៊ុន South Beauty Food & Beverage Co. Ltd. ដែលប្រតិបត្តិការយីហោភោជនីយដ្ឋានពីរផ្សេងគ្នា និងជាង ៥០ទីតាំងនៅទូទាំងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន China Daily ។
ដោយឡែក កាសែត South China Morning Post បានរាយការណ៍ដែរថា នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន South Beauty បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៨២.៧% ក្នុងតម្លៃប៉ាន់ស្មាន ៣០០លានដុល្លារ ដោយបង្ហាញពីភាពលេចធ្លោ និងតម្លៃរបស់វា។
សូមបញ្ចាក់ដែរថា លោក Wang Xiaofei បានរៀបការជាមួយ Barbie Hsu ឬសាន់ឆាយ ពីឆ្នាំ ២០១១ រហូតដល់ការលែងលះរបស់ពួកគេនៅឆ្នាំ ២០២១។ ក្រោយមក តារាស្រី Barbie បានជួបជុំជាមួយអតីតមិត្តប្រុសរបស់នាង គឺ DJ Koo ហើយអ្នកទាំងពីរបានរៀបការនៅខែកុម្ភៈ ឆ្នាំ ២០២២។ ទន្ទឹមនឹងនោះដែរ អតីតស្វាមីអ្នកជំនួញ ក៏បានប្រកាសដំណឹងរៀបការជាមួយមិត្តស្រីថ្មីអាយុ ២៦ ឆ្នាំ និងជាអ្នកមានឥទ្ធិពលលើបណ្តាញអ៊ីនធឺណិតឈ្មោះថា Mandy Ma ក្នុងខែឧសភា ឆ្នាំ ២០២៤៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


