ជីវិតកម្សាន្ដ
តួ សាន់ ឆាយ ដាក់ពាក្យបណ្ដឹងអតីតស្វាមី និងម្ដាយក្មេក
តារាសម្ដែង និងពិធីការិនីតៃវ៉ាន់ បាប៊ី ស៊ូ (Barbie Hsu) កំពុងដាក់ពាក្យបណ្ដឹងអតីតស្វាមី ដែលជាអ្នកជំនួញចិនលោក Wang Xiaofei និងម្តាយក្មេកអ្នកស្រី Zhang Lan ពីបទបរិហារកេរ្តិ៍លើរូបនាង កាលពីចុងឆ្នាំមុន។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវច្បាប់ដែលត្រូវបានបង្ហោះឡើងវិញនៅលើបណ្ដាញ Weibo ដោយក្រុមអ្នកគ្រប់គ្រងរបស់អតីតតួ សាន់ ឆាយ នារសៀលថ្ងៃទី៨ ខែសីហា បានបង្ហាញថា តារាស្រីរូបនេះកំពុងបន្តចាត់ការតាមផ្លូវច្បាប់ប្រឆាំងនឹងលោក Xiaofei ពីបទប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះនាងនៅលើវេទិកាអនឡាញដូចជា Weibo និង Douyin ចាប់តាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ។

មិនតែប៉ុណ្ណោះ តារាស្រីវ័យ ៤៦ឆ្នាំរូបនេះក៏កំពុងប្តឹងផ្ដល់អតីតម្តាយក្មេក គឺអ្នកស្រី Zhang Lan ពីបទប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះនាងនៅលើការផ្សាយផ្ទាល់របស់ Douyin ចាប់តាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ។

គួររំលឹកថា បាប៊ី និង Xiaofei បានលែងលះគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីរៀបការរយៈពេល ១០ឆ្នាំ និងមានកូនពីរនាក់ជាមួយគ្នា។ ក្រោយលែងលះ អតីតស្វាមីរបស់នាងត្រូវបង់ថ្លៃអាហារកិច្ចលើកូនៗ ប៉ុន្តែតាមរបាយការណ៍មួយរបស់ Mirror Media កាលពីខែវិច្ឆិកា ឆ្នាំមុន បានសរសេរថា បាប៊ី មិនបានទទួលប្រាក់ឧបត្ថម្ភពី Xiaofei ចាប់តាំងពីខែមីនា ឆ្នាំ២០២២មក ហើយចំនួនសរុបដែលលោកជំពាក់នាងបានឡើងដល់ទៅ ១៦ម៉ឺនដុល្លារអាមេរិក ។ ដូច្នេះហើយ នាងបានទៅប្តឹងតុលាការក្រុងតៃប៉ិ ដើម្បីចាត់វិធានការ ហើយតុលាការបានសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់ Xiaofei នៅតៃវ៉ាន់យកទាំងអស់។
ឆ្លើយតបនឹងបញ្ហានេះលោក Xiaofei បានធ្វើការបង្ហោះលើ Weibo ដោយបញ្ជាក់ថា គាត់ពិតជាមិនមានបំណងបង់ប្រាក់ឱ្យអតីតភរិយាប្រាកដមែន ប៉ុន្តែវាកើតឡើងដោយសារ បាប៊ី បានរៀបការជាមួយតារាចម្រៀងកូរ៉េខាងត្បូងលោក Koo Jun-yup កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក ដូច្នេះទើបលោកបោះបង់ទំនួលខុសត្រូវ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្លាប់រងពាក្យរិះគន់ស្ពឹកមុខ ពេលនេះបវរកញ្ញាចក្រវាល ២០២១ ស្រកទម្ងន់ សឹងមិនគួរឱ្យជឿ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


