ជីវិតកម្សាន្ដ
ការបែងចែកទ្រព្យចុងក្រោយរបស់ សាន់ឆាយ ទីបំផុតបានបញ្ចប់ហើយ
កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការបែងចែកទ្រព្យសម្បត្តិរបស់ Barbie Hsu ដែលមានតម្លៃ ៦៦០ លានដុល្លារតៃវ៉ាន់ ទីបំផុតបានបញ្ចប់ហើយ។ អតីតស្វាមី Wang Xiaofei ទទួលបានទ្រព្យសម្បត្តិភាគច្រើនតាមរយៈកូនរបស់គាត់។ បន្ទាប់ពីតួសាន់ឆាយទទួលមរណៈភាពក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ លោកគឺជាអាណាព្យាបាលស្របច្បាប់តែមួយគត់ ហើយក៏បានគ្រប់គ្រងមរតកដែលអតីតភរិយារបស់គាត់ បានបន្សល់ទុកអោយកូនពីរនាក់ផងដែរ។

ជារៀងរាល់ខែ Wang Xiaofei ត្រូវតែដាក់របាយការណ៍ចំណាយលម្អិតទៅកាន់តុលាការ។ ការចំណាយទាំងអស់ត្រូវតែត្រូវបានបែងចែកទៅឲ្យការអប់រំ និងការថែទាំសុខភាពរបស់កុមារ ហើយការចំណាយលើសខ្ទង់ត្រូវតែត្រូវបានអនុម័តជាមុន។
ជាមួយគ្នានេះដែរ ស្វាមីបច្ចុប្បន្នរបស់ Barbie Hsu គឺ DJ Koo មានបញ្ហាកាន់តែធ្ងន់ធ្ងរ។ គាត់បានទទួលមរតកផ្ទះនៅស្រុក Xinyi – ជាកន្លែងដែលតារាសម្តែងនិងកូនៗរបស់នាងរស់នៅ។ ហេតុនេះហើយទើបមានប្រភពជាច្រើនបានបន្ថែមថា DJ Koo ចុះកិច្ចសន្យាលះបង់មរតកភរិយា។ ចាប់តាំងពីការស្លាប់របស់ Barbie អាជីពរបស់ DJ ក៏ធ្លាក់ចុះផងដែរ។ ប្រាក់ខែរបស់គាត់ធ្លាក់ចុះយ៉ាងខ្លាំង ហើយជីវិតមិនអាចសុខស្រួលដូចមុនទេ។
ចំណែកលោក Wang Xiaofei អ្នកជំនួញបានបំពេញនីតិវិធីឲ្យកូនឈប់រៀននៅសាលាតៃប៉ិ ។ កុមារទាំងពីរនឹងត្រូវផ្ទេរទៅសាលាឯកជនក្នុងទីក្រុងប៉េកាំងក្នុងខែកញ្ញា។
តក់ស្លុតក្នុងការបែងចែកទ្រព្យសម្បត្តិរបស់ Barbie Hsu អត្ថប្រយោជន៍អតីតស្វាមីស្វាមីថ្មីជំពាក់បំណុល
លើសពីនេះ គ្រួសារ Wang បានទិញផ្ទះល្វែងដ៏ប្រណិតមួយនៅសង្កាត់ Chaoyang (ទីក្រុងប៉េកាំង) នៅជិតសាលារៀន ដើម្បីឲ្យកុមារអាចធ្វើដំណើរ និងរស់នៅបានយ៉ាងងាយស្រួល។
បើទោះជាពីមុនលោក Wang បានបញ្ជាក់ជាច្រើនដងថាលោកនឹងទុកកូននៅតៃប៉ិក៏ដោយ ប៉ុន្តែការដែលលោក និងភរិយារបស់លោកឧស្សាហ៍ហោះហើរទៅមករវាងទីក្រុងប៉េកាំង និងតៃវ៉ាន់ ដើម្បីមើលថែកូនទាំងពីរបានបង្កបញ្ហាជាច្រើន។
មេធាវីបាននិយាយថា គ្រួសាររបស់ Wang និង Barbie ជាពិសេសម្តាយបង្កើតរបស់តារាស្រី នឹងមានកិច្ចប្រជុំជាវីដេអូប្រចាំខែ ដើម្បីចែករំលែកអំពីការថែទាំកូន។ ម្តាយរបស់ Barbie បើចង់ឃើញកូនទាំងពីរត្រូវតែផ្ញើសំណើមុន៧ថ្ងៃ។
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ Wang Xiaofei បានរៀបចំពិធីមង្គលការជាមួយភរិយាថ្មី Ma Xiaomei ។ គេដឹងថាពិធីមង្គលការនេះបានធ្វើឡើងតែ៣ខែប៉ុណ្ណោះបន្ទាប់ពីអតីតភរិយាលោក Hsu Hy Vien ទទួលមរណភាព។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាកូនទាំងពីររបស់អតីតគូស្នេហ៍ បានអវត្តមានពីពិធីមង្គលការ។ មូលហេតុគឺម្តាយបង្កើតរបស់ពួកគេទើបតែទទួលមរណភាពកាលពី៣ខែមុន ។ កូនទាំងពីរនៅតែសោកសៅបន្ទាប់ពីការស្លាប់របស់ម្តាយរបស់ពួកគេ ដូច្នេះវាមិនសមរម្យសម្រាប់ពួកគេក្នុងការចូលរួមក្នុងពិធីមង្គលការនៅពេលនេះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀង Brett ទទួលមរណភាពវ័យ ៥៧ឆ្នាំ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


