ជីវិតកម្សាន្ដ
លោក អុល សំអាង ស្នើលើកស្ទួយសិល្បៈល្ខោនបុរាណជាតិកុំឲ្យបាត់បង់ ឬធ្លាក់ចុះ
លោក អុល សំអាង ដែលជាប្រធានក្រុមល្ខោនបាសាក់រាជធានីភ្នំពេញវង់ទី១ ជារឿយៗ មហាជនបានដឹងហើយថា លោកតែងចេញមុខមកធ្វើការអំពាវនាវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមហាជនខ្មែរក្នុងការរួមគ្នាផ្សព្វផ្សាយ អភិរក្ស នូវមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរកុំឲ្យបាត់បង់ ឬធ្លាក់ចុះ។

ដោយឡែកស្របពេលដែលផ្ទុះនូវរឿងរ៉ាវ និងការចែករំលែកព័ត៌មានករណីលោកមេ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ចុះទៅហាមឃាត់ និងបញ្ឈប់ការសម្ដែងសិល្បៈល្ខោនបាសាក់ក្នុងពិធីបុណ្យកឋិននៅវត្តមួយនៃស្រុកស្នួលខេត្តក្រចេះនោះ លោក អុល សំអាង ក៏បានចេញមុខមកបញ្ចេញមតិលើកឡើងខ្លះៗជុំវិញបញ្ហានេះផងដែរ។
លោក អុល សំអាង បានថ្លែងឲ្យដឹងថា «មតិខ្ញុំ តើបងៗសមត្ថកិច្ចសួររកច្បាប់ប្រកបអាជីវកម្មរបស់ក្រុមសិល្បៈ? ឬសួររកច្បាប់អនុញ្ញាតឲ្យធ្វើបុណ្យ? ឬម្ចាស់កម្មវិធីបុណ្យមិនបានជម្រាបសមត្ថកិច្ចឲ្យបានលម្អិត? ជាធម្មតាម្ចាស់កម្មពិធីបុណ្យ គណៈកម្មការ និងព្រះចៅអធិការវត្ត ឬបុណ្យឯកជនត្រូវតែសុំច្បាប់ពីអាជ្ញាធរដែនដីភូមិសង្កាត់ស្រុកនឹងសុំកម្លាំងសមត្ថកិច្ចដើម្បីការពារសុវត្ថិភាពសន្តិសុខជូនកម្មពិធី និងទស្សនិកជន»។

លោកបន្តថា បើច្បាប់ប្រកបអាជីវកម្មសិល្បៈវិញគ្រប់ក្រុមល្ខោន ឬវង់ល្ខោននីមួយៗក្នុងប្រទេស គឺត្រូវតែមានច្បាប់ចេញដោយក្រសួង ឬមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអនុញ្ញាតឲ្យសំគាល់ ឈ្មោះ ក្រុមល្ខោនបាសាក់នោះ ឬក្រុមតន្ត្រីនោះ ឬក្រុមភ្លេងការនោះ ដើម្បីដាក់តាមខ្លួនពេលសមត្ថកិច្ចសួររកយើងគឺមាន និយាយរួមទៅម្ចាស់កម្មវិធីបុណ្យ ត្រូវតែសុំច្បាប់កម្មវិធីបុណ្យហើយពិធីនោះ និងបានរាយកម្មពិធីមាន ក្រុងពាលី សូត្រ មន្ត ទេសនា ។
តួឯកល្ខោនបាសាក់លោក អុល សំអាង បានបន្តថា បើពេលរាត្រីមានសម្តែងសិល្បៈដាក់សិល្បៈល្ខោនបាសាក់ក្រុមណា ឬតន្ត្រីក្រុមណា ឬដាក់ចាប៉ី ឬអាយ៉ៃដែលគេចែកធៀបអញ្ជើញចូលរួមពិធីបុណ្យនោះ ជាភារៈម្ចាស់ដើមទាន ប្រធានដើមបុណ្យជាអ្នកទទួលខុសត្រូវ ហើយបើបានអនុញ្ញាតពីស្រុកហើយត្រូវប្រាប់មូលដ្ឋានបន្ថែមទៀតដើម្បីមេភូមិ មេ ប៉ុស្តិ៍ មេឃុំ លោកកាន់តែជ្រាបហើយសម្រួលសន្តិសុខការពារ។

លោក អុល សំអាង បញ្ជាក់ដែរថា រាល់ពេលសម្តែងសិល្បៈល្ខោនម្តងៗប្រជាជនមកទស្សនារាប់ពាន់នាក់ កន្លែងខ្លះឈានដល់ម៉ឺននាក់ ដូច្នេះត្រូវការសុវត្ថិភាព សន្តិសុខណាស់រួមគ្នាគោរពច្បាប់….។ លោកបន្ថែមដោយការអំពាវទៀតថា ត្រូវរួមគ្នាលើកស្ទួយសិល្បៈល្ខោនបុរាណជាតិកុំឲ្យបាត់បង់ ឬធ្លាក់ចុះ ឲ្យស្ថិតស្ថេរជានិរន្តន៍៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


