ជីវិតកម្សាន្ដ
ធ្លាប់ឈឺចាប់ សេង សុខឃីម សុំចិត្តឈប់សួររឿងអតីត
អតីតសង្សានាយ ចឺម គឺអ្នកមេម៉ាយចាយរាង សេង សុខឃីម បានទម្លាយពីអារម្មណ៍ឈឺចាប់របស់ខ្លួនបន្ទាប់ពីបរាជ័យនៅក្នុងរឿងស្នេហា។ ម្យ៉ាងទៀត សេង សុខឃីម ក៏ទទូចស្នើសុំដល់មហាជន អ្នកគាំទ្រឈប់សួរនាំរឿងអតីតកាលជាមួយអ្នកចាស់។

តារាស្រីកូនមួយអ្នកនាង សេង សុខឃីម បានបង្ហាញការឈឺចាប់ជាបន្តបន្ទាប់ក្រោយរូបគេត្រូវជួបស្នេហាក្បត់ចិត្តកន្លងមក។ ប៉ុន្តែនាងមិនបានបញ្ចេញ ឬសំដៅលើឈ្មោះនរណាម្នាក់ទេ គ្រាន់តែ សុខឃីម លើកឡើងជីវិតឈឺចាប់ថា ឱកាសរបស់លោកអស់តាំងពីថ្ងៃដែលលោកតាំងចិត្តក្បត់មកម៉្លេះ បោះបង់ខ្ញុំឲ្យអ្នកដទៃ ខ្ញុំបានពិសោធឲ្យលោកឃើញធាតុពិតរបស់លោក ហើយខ្ញុំគ្មានអីដែលត្រូវពិសោធទៀតទេ។
សេង សុខឃី បានបន្តថា តាំងពីយើងទាក់ទងគ្នារហូតដល់ពេលបែកគ្នា ពេលណាដែលគេស្មោះត្រង់ និងខ្លួនមិនថានាងលះបង់ដើម្បីគេប៉ុនណាក៏គេគិតថានាងមិនល្អ មែនហើយនាងមិនល្អទេ បន្តក៏មានតែរឿងឈឺក្បាល ព្រោះចាំមើលតែបំណាំមិនដែលគិតស្មោះត្រង់និងនាងទេ យើងបញ្ចប់គឺល្អហើយ។

អ្នកនាង សេង សុខឃីម បញ្ជាក់ថា“ខ្ញុំតែងតែងប្រាប់លោកគ្រប់ពេលថា លោកជាមនុស្សចុងក្រោយរបស់ ខ្ញុំហើយ សូមលោកកុំក្បត់ខ្ញុំណា ព្រោះទម្រាំខ្ញុំស្គាល់លោកមានគេធ្វើឲ្យខ្ញុំខកចិត្តច្រើនលើកណាស់មកហើយ តែចុងក្រោយលោកគឺជាមនុស្សដែលធ្វើឲ្យខ្ញុំខកបំណង និងឈឺចាប់បំផុតស្មានមិនដល់ ចិត្តលោកឃោឃៅហ៊ានបែបនេះដាក់ខ្ញុំ ហើយចោទថាខ្ញុំមិនល្អ មែនហើយខ្ញុំមិនល្អទេបន្តក៏មានតែរឿងឈឺក្បាល“។
បន្ថែមពីនេះអ្នកនាង សេង សុខឃីម បានស្នើដល់ចិត្តអ្នកគាំទ្រថា ឈប់សួរអ្វីពីគេទៀតទៅក៏មិនបាច់ប្រាប់អ្វីពីគេឲ្យខ្ញុំដឹងដែរ ពួកខ្ញុំបានបែកគ្នាហើយ ខ្ញុំបានពិសោធឃើញធាតុពិតគេហើយ គឺគ្មានអី្វត្រូវទ្រាំបន្តពិសោធចិត្តគេទៀតទេ។

គេធ្លាប់នៅចាំបានថាកាលពីអំឡុងចុងឆ្នាំ២០២២ កន្លងទៅអ្នកមេម៉ាយរូបស្រស់អ្នកនាង សេង សុខឃីម បានទម្លាយជុំវិញការបែកបាក់ស្នេហាជាមួយអតីតសង្សាតារាចម្រៀងវ័យក្មេងនាយចឺម បង្កការភ្ញាក់ ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ក្រោយដំណឹងនៃការបែកបាក់នេះគេឃើញអ្នកនាង សេង សុខឃីម តែងទម្លាយសារចេញពីចិត្តជាបន្តបន្ទាប់៕
អត្ថបទ៖ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


