Connect with us

ជីវិតកម្សាន្ដ

Ice និងម្ដាយ បង្ហោះសារប្លែកៗ អ្នកគាំទ្រចូលមកលើកទឹកចិត្តព្រោងព្រាត

បានផុស

នៅ

Ice Preechaya បង្ហោះ​រូបភាព​អេក្រង់​ខ្មៅ​រួម​ជាមួយ​ Caption បញ្ចាក់ថា ធ្វើឲ្យអស់​ពី​សមត្ថភាព ខណៈដែលម្ដាយរបស់នាងក៏បង្ហោះសារមួយចម្លែកៗលើគណនីផ្ទាល់ខ្លួនអមជាមួយកូនស្រី។ ភ្លាមៗនោះដែរ មហាជនជា​ច្រើន​បាន​សម្រុក​ទៅ​ផ្តល់​ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់លើអ្នកទាំងពីរ។

ទោះយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនក៏កំពុងដាក់ការសង្ស័យថា តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​តារា​ស្រី​ Ice Preechaya ក្រោយ​នាង​បង្ហោះ​រូប​អេក្រង់​ខ្មៅ​លើបណ្ដាញសង្គម Instagram រួមជាមួយនឹងការសរសេរសារថា “ខ្ញុំកំពុងឆ្លៀតពេលមកប្រាប់ថា ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា សូមថែរក្សាខ្លួនអ្នក ខ្ញុំនឹងប្រាប់អ្នកពីមូលហេតុ។ ព្រោះខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ នៅមុននេះបន្តិចម្តាយរបស់ Ice ក៏បានបង្ហោះសារនៅលើ Instagram ដូចគ្នាផងដែរ ដោយបង្ហាញរូបភាពម្តាយរបស់នាងកំពុងដេកក្នុងឡានសង្គ្រោះបន្ទាន់ និងបានសរសេរសារប្រៀបដូចជាការរិះគន់ជីវិតថា៖

ក្នុង​មួយ​វិនាទី​ទៀត វា​នឹង​គ្មាន​ជីវិត​រស់ឡើយ! អរគុណ​ព្រះ​ជា​ខ្លាំង​ដែល​នៅ​តែ​មាន​ចិត្ត​មេត្តាដល់កូន។ មូលហេតុ​គឺ​ជា​ស្ថានភាព​មួយ​ដែល​មាន​ខ្យល់មូសុង​ខ្លាំង ​ដែល​បណ្តាលឲ្យខ្វះ​ការ​គិតល្អិតល្អន់​មុន​នឹង​ធ្វើ​អ្វី​មួយ។ អ្វី​ដែល​កើត​ឡើង​ គឺ​ដោយសារ​មាន​អ្នក​និយាយ​ថា​អាណិត ហើយ​ចង់​ជួយ​ព្រោះ​លោភលន់​ខ្លួន​ឯង មិន​បន្ទោស​អ្នក​ណា​ទេ។ ប៉ុន្តែនៅលើមូលដ្ឋាននៃការអាណិតមានអត្ថប្រយោជន៍។ នៅពេលដែលព្រឹត្តិការណ៍មិនដំណើរការដូចការរំពឹងទុក វាក្លាយជាអ្វីដែលគេនិយាយក្នុងន័យឈឺចាប់ និងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់យើង។ រហូត​ដល់​ធ្វើ​ឲ្យ​គ្រួសារ​បែកបាក់ ហើយបាននាំវាទៅដល់ចំណុចដែលគាត់បានសម្រេចចិត្តយកជីវិតផ្ទាល់ខ្លួនមកលេងសើច។ ខ្ញុំចង់ផ្ដល់ជាដំបូន្មានដល់មនុស្សជាច្រើន។ មនុស្សដែលមានឱកាសបានទទួលភាពលោភលន់ ភាពក្រីក្រ និងបញ្ហាដែលកើតមានមកលើគេ នឹងធ្វើឲ្យគេមិនមានឱកាសគិតពិចារណាឲ្យបានហ្មត់ចត់អំពីលុយកាក់ រហូតបាត់បង់គ្រួសារ។ ប្រសិនបើនរណាម្នាក់ប្រាប់យើងថាពួកគេចង់ជួយដោយការអាណិតអាសូរនោះ មានតិចតួចណាស់នៅក្នុងពិភពលោកនេះ។ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអានហើយគិតឲ្យច្រើនតាមដែលអាចធ្វើបាន ទោះបីជាលុយជារឿងចាំបាច់ក៏ដោយ ជីវិតនិងគ្រួសារគឺសំខាន់បំផុត។ កុំ​ជឿ​អ្វី​ដោយ​ងាយ”។

យ៉ាងណាមិញ បន្ទាប់ពីមហាជនជាច្រើនដែលបានអានសារទាំងរបស់តារាសម្ដែង Ice និងម្តាយនាង គ្រប់គ្នាមានការព្រួយបារម្មណ៍ និងបានផ្ញើសារគាំទ្រផ្ដល់ជាកំលាំងចិត្តឲ្យអ្នកតាំងពីរបន្តទៅមុខទៀត។ កុំចុះចាញ់ បើទោះបីជាពួកគេកំពុងជួបទុក្ខលំបាកខ្លាំងកម្រិតណាក៏ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ទាក់ទងគ្នា៧ឆ្នាំ តួប្រុសរឿង “មេធាវីកាត់ស្នេហ៍” ប្រកាសប្រេះឆាជាមួយមិត្តស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

តំបន់​ចាក់​អង្រែ​ក្រោម​ឆ្នាំនេះ​អាច​កាត់បន្ថយ​ការលិចលង់​ដោយសារ​ជីក​ដាក់លូ​ហូ​ទៅ​អូរ​ស្ទឹង​ជ្រៅ​(​ស្ទឹង​ព្រែក​ត្នោត​)

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា​ ជំរុញគ្រប់ភាគីបន្តកិច្ចសហការ និងការលះបង់រួម ក្នុងការបង្កើតពិភពលោកសុវត្ថិភាពជាងមុន គ្មានការគំរាមកំហែងពីគ្រាប់មីន

ព័ត៌មានជាតិ៨ ម៉ោង មុន

អង្គការសង់ត្រាល់សារភាពថា របាយការណ៍របស់ខ្លួនគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានវិជ្ជាជីវៈដែលបង្កឱ្យមានការប្តឹងតវ៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យរង​ក្រសួងការងារ ចាត់ទុកការផ្សាយរបស់សារព័ត៌មានរស់លើដីបរទេសមួយថាជាព័ត៌មានបំពុលសង្គម

បច្ចេកវិទ្យា៨ ម៉ោង មុន

មកស្គាល់ App ទាំង៤ របស់ក្រសួងអប់រំ និងនិយមន័យនៃការប្រើប្រាស់

ព័ត៌មានជាតិ១៧ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

វប្បធម៌ ជំនឿ២០ ម៉ោង មុន

កំហុស ៣ យ៉ាង តាមជំនឿហុងស៊ុយ មិនគួរធ្វើដាច់ខាតសម្រាប់ទ្វារផ្ទះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ ​មុនពេលព្រលានយន្តហោះ​អន្តរជាតិតេជោបើកដំណើរការ

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម