ជីវិតកម្សាន្ដ
តារាប្រុស-ស្រី ដែលមានអ្នកមើលច្រើនជាងគេលើបណ្ដាញសង្គមចិន
តារាងសង្ខេបនៃតារា Cbiz ប្រុស-ស្រី ដែលមានអ្នកមើលច្រើនជាងគេនៅលើ DouKuai (វេទិកាសង្គមស្រដៀងនឹង Douyin នៅប្រទេសចិន) ត្រូវបានប្រកាសកាលពីប៉ុន្មានម៉ោងមុន។ ដូចការរំពឹងទុក សិល្បករចិនកំពូលៗភាគច្រើនកាន់តំណែងខ្ពស់។

កំពូលតារាស្រី៥ដួង ដែលមានអ្នកចូលមើលច្រើនជាងគេលើបណ្ដាញសង្គម DouKuai
ដោយយកឈ្នះលើតារាស្រីល្បីៗចំនួន ៣០នាក់ផ្សេងទៀតនៅក្នុងឧស្សាហកម្មកម្សាន្តក៏ដូចជាមនុស្សវ័យចំណាស់ដែលមានអំណាចក្នុងក្រុមស្រីស្អាត Yang Zi បានក្លាយជាតារាស្រីដែលមានអ្នកមើលច្រើនជាងគេនៅលើ DouKuai ដែលមានអ្នកចូលមើល ១៥៧.៦៩ ពាន់លានដង។ យ៉ាងណាមិញ ចំនួន Yang Zi នេះបើធៀបនឹង Zhao Liying ដែលជាប់ចំណាត់ថ្នាក់លេខ២ មិនខុសគ្នាប៉ុន្មានទេ។
ទន្ទឹមនឹងនោះ Yang Mi និង Dilraba Dilmurat បានឈរនៅចំណាត់ថ្នាក់លេខ ៣ និងទី ៤ ដោយមានអ្នកចូលមើល ១៣២,៨៣ ពាន់លាន និង ១២៩,៩ ពាន់លានដងរៀងៗខ្លួន។ ចំណែក Zhao Lusi ក៏អាចឡើងដល់កំពូលទាំង ៥ នៃចំណាត់ថ្នាក់ នាំមុខ Yu Shuxin,Liu Yifei, Guan Xiaotong និង Bai Lu។
កំពូលតារាប្រុសទាំង៥ដែលមានអ្នកចូលមើលច្រើនជាងគេលើ DouKuai
វាមិនមែនជារឿងចម្លែកទេដែល Xiao Zhan បានឈ្នះតំណែងកំពូលដោយមានអ្នកចូលមើលជិត ២០០ ពាន់លានដង។ Xiao Zhan មិនត្រឹមតែជាកំពូលអ្នកសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាប់ចំណាត់ថ្នាក់ក្នុងក្រុម បុរសសង្ហាផងដែរ កេរ្តិ៍ឈ្មោះ និងចរាចរណ៍របស់លោកឡោះងកាន់តែទ្វេរដង ជាងតារាប្រុសល្បីៗដទៃទៀត។
ឆ្នាំ ២០២៣ អាចត្រូវបានចាត់ទុកថាជាឆ្នាំជោគជ័យ ទាំង Xiao Zhan និង Wang Yibo ដែលមួយកំពុងពង្រឹងកេរ្តិ៍ឈ្មោះរបស់គាត់នៅក្នុងរឿងភាគទូរទស្សន៍ មួយទៀតកំពុងធ្វើឲ្យគាត់ចាប់អារម្មណ៍ជាបណ្តើរៗនៅក្នុងតំបន់ភាពយន្ត។ ទោះជាយ៉ាងនេះក្តី ក៏នៅតែត្រូវទទួលស្គាល់ការពិតថា ការសម្ដែងរបស់អ្នកទាំងពីរត្រូវតែបណ្តុះ និងប្រមូលបន្ថែមទៀត ដើម្បីធ្វើឲ្យទស្សនិកជនកាន់តែពេញចិត្ត។
ពីចំណាត់ថ្នាក់ទី២ ដល់ទី ៥នៃចំណាត់ថ្នាក់ Wang Yibo – ១៤៨.៧៦ ពាន់លាន , Jay Chou មានអ្នកចូលមើល ១៤១.៧៣ ពាន់លានដង, Andy Lau មានអ្នកចូលមើល ១៣៦.១៩ ពាន់លានដង, និងតារាកំប្លែងដ៏ល្បីល្បាញ Quach Duc Cuong ដែលមាន ១២៨ពាន់លាន រៀងគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ព័ត៌មានដែលថាតារាជើងចាស់ហុងកុង Zhou Hai Mei ទទួលមរណភាពគឺជាការពិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


