ជីវិតកម្សាន្ដ
តារាសម្តែង គឹម លីហ្សា ស្លុតចិត្តខ្លាំង ខណៈឪពុកឈឺធ្ងន់
តារាសម្តែងអ្នកនាង គឹម លីហ្សា បានបង្ហាញការព្រួយបារម្ភខ្លាំងបន្ទាប់ពីលោកឪពុកជាទីស្រលាញ់របស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យដោយពុំទាន់ដឹងខ្លួននៅឡើយទេ។

មកដល់ពេលនេះតារាស្រីអ្នកនាង គឹម លីហ្សា មិនទាន់បញ្ជាក់អំពីអាការៈជំងឺរបស់លោកឪពុកនាងនៅឡើយទេដោយគ្រាន់តែគេសង្កេតឃើញក្នុងទំព័រហ្វេសប៊ុករបស់ គឹម លីហ្សា បានទម្លាយក្តីព្រួយបារម្ភខ្លាំងចំពោះស្ថានភាពជំងឺឪពុកនាងដែលកំពុងសង្រ្គោះនៅមន្ទីពេទ្យ។ គឹម លីហ្ស បានបន់ស្រន់ថា «ឆាប់ដឹងខ្លួនវិញមកប៉ា ប៉ាអើយប៉ា ខ្ញុំចង់ប្រេះទ្រូងហើយ»។
តារាសម្តែង គឹម លីហ្សា បានរៀបរាប់ទៀតថា «ឈឺចាប់គ្មានអ្វីប្រៀបស្មើរទេ ប៉ាអើយពិបាកធ្វើចិត្តណាស់ ប៉ាឲ្យត្រៀមចិត្តយ៉ាងម៉េច ? ម្ចាស់ជីវិតកូនអើយកូន ស្ទើរដាច់ខ្យល់ទៅមុនហើយ។ខ្ញុំជឿរហើយគ្មានទេពាក្យថាអភិនីហារក្នុងលោកនេះ»។

ទោះបីយ៉ាងណាអ្នកនាង គឹម លីហ្សា បានរម្លឹកដែរថា នាងបានចំណាយលុយទិញផ្ទះធំដើម្បីបានរស់នៅជុំគ្នាជាមួយឪពុកតែមិននឹកស្មានកើតរឿងនេះឡើងទេ ។ លីហ្សា បានបញ្ជាក់ខ្លីថា“ខំទិញផ្ទះធំ នឹកឃើញបានរស់នៅជុំគ្នា ខំរៀបចំបន្ទប់ ប៉ាថាចង់គេងជាមួយចៅ ….ខ្ញុំចង់ប្រេះទ្រូងហើយប៉ា“។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ និងសិល្បករ-សិល្បការិនី មួយចំនួនជូនពរលោកពុករបស់នាងឆាប់ជាសះស្បើយពីជំងឺ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


