Connect with us

ជីវិតកម្សាន្ដ

រូបថតសុំទិដ្ឋាការ​ និងរូបក្រោយផាត់មុខរួចរបស់ Mo ហ្វេនភ្ញាក់ផ្អើលសឹងគ្រប់គ្នា

បានផុស

នៅ

ជារឿយៗ តារាសម្ដែងវ័យក្មេង Mo Monchanok តែងតែចែករំលែកពីបទពិសោធន៍ពីមុំផ្សេងៗ ឬនិយាយជាមួយអ្នកគាំទ្រ និងក្រុមមិត្តភក្តិលើបណ្ដាញសង្កមផ្ទាល់ខ្លួនរបស់​នាង មិនដែលអាកខានឡើយ។​ ជាក់ស្ដែងនៅថ្ងៃ១២​​ ខែមករានេះ នាងបាន​បង្ហោះរូបថតសុំទិដ្ឋាការ​ និងរូបក្រោយផាត់មុខរួច ដល់ថ្នាក់អ្នកគាំទ្រលាន់មាត់។

រូបភាពក្រោយផាត់មុខរួចរាល់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញព័ត៌មានរបស់ប្រទេសថៃ Sanook បានបង្ហោះនូវរូបភាពរបស់តារាស្រីរូបនេះ ដែលចែករំលែកលើគណនី​​​ IG ផ្ទាល់ខ្លួនរបស់នាង។ ក្នុងនោះផងដែរ​ កាសែតដដែលបានសរសេរថា Mo Monchanok បានបង្ហាញ​រូបថត​កាលពី​ពេល​នាង​ទៅ​សុំ​ទិដ្ឋាការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ។ រូបភាពទីមួយ គឺជារូបភាពតុបតែងមុខយ៉ាងស្អាតបាត។ តែ​ពេល​អូស​ទៅ​ដល់​រូប​ទី​២ ជារូបភាពពិតនាងថតសម្រាប់ទិដ្ឋាការទៅបរទេស ហើយគេក៏សង្កេតឃើញថា វាខុសប្លែកគ្នាឆ្ងាយខ្លាំង។ ប៉ុន្តែយ៉ាងណា នាងនៅតែស្អាតម្នាក់មួយបែប គ្រាន់តែមួយ Make up និងមួយទៀតគឺជាមុខទទេរស្អាតបែប ស្រស់ថ្លា រលោងស្រិលប៉ុណ្ណោះ។

ដោយឡែក គណនីផ្ទាល់របស់តួឯកស្រីក្នុងរឿង “ជីវិតបងដើម្បីអូន” ក៏បានសរសេរ Caption ថា “ថ្ងៃនេះខ្ញុំបានទៅថតរូបដើម្បីសុំទិដ្ឋាការ។ តើអ្នកគួរនិយាយអ្វីខ្លះ លើមុខមិនផាត់និងមុខក្រោយផាត់រួច?”

យ៉ាងណាក៏ដោយ នៅក្នុងរូបភាព២សន្លឹកនោះ បានធ្វើឲ្យអ្នកគាំទ្រនិងមិត្តរួមអាជីពសិល្បៈ​ ចូល​មក​បញ្ចេញ​មតិមិនខុសពីសព្វមួយដង។ ទស្សនិកជបានបញ្ចេញមតិប្លែកៗគ្នាថា ទោះបីជារូបភាពដែលអ្នកបានគិត និងរូបភាពដែលអ្នកទទួលបាន គឺស្ថិតក្នុងទិសដៅផ្សេងគ្នា។ ប៉ុន្តែហ្វេននៅតែឆ្លើយថា Mo Monchanok ពិតជា​ស្អាត​គ្រប់​ទម្រង់។

មិនថានាងអត់ផាត់មុខ ឬផាត់មុខនោះទេ មុខមាត់បែបនេះអាចបង្ហាញថា នាងស្អាតបែបនាង ហើយបើនិយាយឲ្យត្រង់ទៅ គឺនាងស្អាតខ្លាំងទោះមិនផាត់មុខក៏ដោយ។

យ៉ាងណាមិញ សម្រាប់ទស្សនិកជនដែល​និយមតាមដានរឿងភាគថៃប្រាកដជាស្គាល់យ៉ាងច្បាស់តាមរយៈការសម្ដែងរឿងភាគរបស់ Mo Monchanok មិនថាជាតួកាចឬតួឯកស្រីនាងអាចលេងបានយ៉ាងស្ទាត់ជំនាញ។ មកដល់សព្វថ្ងៃនេះ តារាស្រីពហុជំនាញ​ Mo ត្រូវមហាជនប្រុសស្រីនិយមចូលចិត្តការសម្ដែងរបស់នាងដោយសារតែភាគច្រើននាងដើរតួកាចឆ្នាសប៉ុណ្ណោះ៕

រូបភាពសុំទិដ្ឋាការ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Mike ដោះអាវបង្អួតស្បែកសរលោងក្នុងអាកាសធាតុត្រជាក់ខ្លាំងលើភ្នំ ខណៈស្រីៗថាសុំខ្មាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម