ជីវិតកម្សាន្ដ
អេមមី បំផុសអ្នកគាំទ្រធ្វើបុណ្យជាមួយ « ព្រះរស់» សាងអំពើល្អដាក់ទានជួយអ្នកខ្វះខាត
ម្ចាស់បទ «អូនអ៊ូកគួរឱ្យស្រលាញ់» អ្នកនាង អេមមី ថ្វីត្បិតពេលនេះ នាង ឃ្លាតឆ្ងាយពីអាជីពសិល្ប:មួយរយ:ធំហើយក្តីអតីតតារាចម្រៀងស្រីរូបនេះ នៅតែបង្ហាញការនឹករលឹកដល់អ្នកគាំទ្រ ពិសេសចង់វិលរកវិថីសិល្ប:ដូចគ្រាមុនវិញប្រសិនមានឱកាស។

ងាកមកចាប់អារម្មណ៍ខ្លឹមសាររបស់ អេមមី ពីក្រៅប្រទេសនាងបានបំផុតដល់មហាជនឱ្យធ្វើបុណ្យជាមួយ «ព្រះរស់» បានច្រើន និងសាងអំពើល្អដាក់ទានជួយអ្នកខ្វះខាតទើបជីវិតមានសេចក្តីសុខ។ នាងចាត់ទុកថាការធ្វើបុណ្យសាងអំពើល្អជារឿងដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ហើយក៏ជាទង្វើល្អសម្រាប់សង្គមជាតិទៀតផង។

អ្នកមេម៉ាយចាយសម្រស់ អេមមី បាននិយាយថា «ចង់ឱ្យអាយុវែងត្រូវចេះធ្វើបុណ្យ សាងអំពើល្អឱ្យបានច្រើន ជាពិសេសគឺធ្វើបុណ្យជាមួយនឹង (ព្រះរស់) ទោះបីជាលិចលង់ ក៏គង់តែអណ្ដែតឡើងមកវិញ ចង់ឱ្យមានទ្រព្យមានសំណាងត្រូវចេះធ្វើទាន ការជួយមនុស្សដែលខ្វះខាតគឺជារឿងល្អណាស់ ទោះគ្មានអី្វជួយគេ ត្រឹមគិតល្អ ធ្វើល្អដោយចិត្តស្មោះ ក៏គ្រប់គ្រាន់»។

គេចាំថាអតីតតារាចម្រៀងផលិតកម្មអ៊ឹម (M) អ្នកនាង អេមមី បានឃ្លាតឆ្ងាយពីសិល្ប:មានរយ:ពេលច្រើនឆ្នាំមកហើយបន្ទាប់ពីតារាស្រីរូបនេះសាងកេរ្តិ៍ឈ្មោះល្បី និងប្រជាប្រិយភាពមួយសន្ទុះធំ។ អេមមី ត្រូវបានអ្នកគាំទ្រ ពិសេសមិត្តៗយុវវ័យស្គាល់ច្រើន តាមរយ:បទ “អូនអ៊ូកគួរឱ្យស្រលាញ់”។

ជាការពិត អ្នកនាង អេមមី គឺជាអតីតតារាចម្រៀងស្រីល្បីឈ្មោះកាលពីអំឡុង ៥ ទៅ ៦ ឆ្នាំមុន ខណ:បទចម្រៀងរបស់នាងមួយចំនួនទទួលបានការគាំទ្រយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់មហាជន ជាពិសេសស្រទាប់មិត្តៗយុវវ័យតែម្តង។ ប៉ុន្តែក្រោយមក នាង ក៏ឈប់ពីអាជីពមួយនេះចេញទៅរស់នៅទឹកដីប្រទេសអូស្រ្តាលី និងបានបើកមុខជំនួញរកស៊ីនៅទីនោះយ៉ាងកក់ក្តៅជាមួយកូនប្រុសជាទីស្រលាញ់៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


