ជីវិតកម្សាន្ដ
អង្គុយក្នុងឡានទំនើប Janie ទទួលការសរសើរពេញៗមាត់ពីទស្សនិកជនថា ស្អាតដូចព្រះនាង
ក្រោយបញ្ចេញរូបថតអង្គុយក្នុងរថយន្តទំនើប លើគណនី IG ផ្ទាល់ខ្លួន ដោយបង្ហាញពីរបៀបរស់នៅដ៏អស្ចារ្យ តារាសម្ដែងថៃពហុជំនាញ Janie tienphosuwan ទទួលការសរសើរព្រោងព្រាតពីសំណាក់ទស្សនិកជនដែលនិយមតាមដាននូវភាពស៊ីវល័យថា ដូចជាព្រះនាង។

តាមរយៈ Instagram ផ្ទាល់ខ្លួនឈ្មោះថា janienineeleven បានបង្ហាញនូវសកម្មភាពរូបនាង កំពុងអង្គុយក្នុងរូបរាងដ៏ស្រស់ស្អាតមួយ នៅក្នុងរថយន្តទំនើបលំដាប់ខ្ពស់។ អ្វីដែលជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រខ្លាំងបំផុត មិនមែនជារថយន្តស៊រីទំនើបនោះទេ។ ប៉ុន្តែទស្សនិកជនទាំងប្រុស-ស្រី បានចាប់ភ្លឹកនឹងសម្រស់របស់អ្នកម្ដាយកូនមួយរូបនេះយ៉ាងខ្លាំងទៅវិញ។
លើសពីនេះទៀត បើក្រឡេកមើលសំលៀកបំពាក់ មុខ និងសក់ Janie ក៏បានបញ្ចេញភាពស្រស់ស្អាតពេញលេញ សឹងមិនដឹងថានាងរៀបការមានគ្រួសាររួចហើយទេ។ ក្រោយមក ទស្សនិកជនបានបញ្ចេញមតិសរសើរពីភាពអត់ធ្មត់ក្នុងការថែរក្សាសម្រស់ឲ្យមើលទៅក្មេងជាងវ័យ ដូចដែលនាងលើកឡើងកន្លងមក។
ជាមួយគ្នានេះដែរ មហាជនមួយចំនួនទៀតបានដាក់រហស្សនាមដល់ Janie ថា នាងពិតជាស័ក្តិសមនឹងតំណែងស្រីស្អាត នេះក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់នាងកន្លងមក ដែលធ្លាប់ប្រាប់ដល់ហ្វេនថា នាងតស៊ូណាស់ ព្រមទាំងយកចិត្តទុកដាក់ចំណាយពេលក្នុងការមើលថែខ្លួនឯងសឹងតែ១០០ភាគរយដើម្បីបានសម្រស់ដូចថ្ងៃនេះ។
យ៉ាងណាមិញ មិនមែនជារឿងចម្លែកនោះទេដែលតួស្រីក្នុងរឿង “ភ្លើងស្នេហ៍” តែងតែបង្អួតពីភាពសិចស៊ីអេនអនដងខ្លួនលើបណ្ដាញអ៉ិនធើនណេតជារឿយៗនោះ។ កាលពីប៉ុន្មានថ្ងៃមុន Janie បានបង្ហោះនូវឃ្លិបមួយដោយបរិយាយពីរូបរាងរបស់នាងពីមុនថា មិនចេះស្រលាញ់ខ្លួនឯង ហើយបណ្ដែតបណ្ដោយឲ្យជួបរឿងគេមាក់ងាយមកលើរូបរាងកាយរហូតដល់នាងត្រូវបង្ខំចិត្តអភិវឌ្ឍខ្លួនឯងជម្នះនឹងព្រេងវាសនាទម្រាំមានថ្ងៃនេះ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរៀបការជាមួយសេដ្ឋីវៀតណាម Pu ប្រើជីវិតហៃសូមួយទំហឹង ក្នុងឈុតស្រើបស្រាលបង្អួតភ្នែកញាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


