ជីវិតកម្សាន្ដ
នី មុន្នីនាថ បំផុសចូលរួមយុទ្ធនាការជំរុញតំបន់ទេសចរណ៍ក្នុងស្រុក ជាមួយការបរិច្ចាគឈាម
កញ្ញា នី មុន្នីនាថ កន្លងមកត្រូវបានគេស្គាល់ថា ជាតារាសម្ដែងពូកែទឹកភ្នែកដែលក្ដោបក្ដាប់បានឱកាសសម្តែងតួឯកស្ទើរគ្រប់រឿងនៅក្នុងវិស័យភាពយន្តរបស់ខ្មែរ។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានទស្សនិកជនសរសើរតាមរយៈសកម្មភាពការងារសង្គម និងជាប្រធានមូលនិធិផ្តល់ឈាមផងដែរ។

អ្វីដែលមហាជនចាប់អារម្មណ៍ថែមទៀតនោះ កញ្ញា នីមុន្នី នាថ កាលពីថ្មីៗកន្លងមកនេះក៏ធ្លាប់បានចេញមុខអំពាវនាវដល់សិល្បករ-សិល្បការិនីរួមគ្នាដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ ដោយឡែកពេលនេះស្រាប់តែ នី មុន្នីនាថ បានលេចមុខស្នើមហាជនអ្នកគាំទ្រស្នើឲ្យចូលរួមយុទ្ធនាការជំរុញតំបន់ទេសចរណ៍ក្នុងស្រុកជាមួយការបរិច្ចាគឈាម។
តារាសម្ដែងទឹកភ្នែកកញ្ញា នី មុន្នីនាថ បានរំលេចខ្លឹមសារខ្លីដើម្បីបំផុសទស្សនិកជនថា “សូមចូលរួមជាមួយនឹងយុទ្ធនាការជំរុញតំបន់ទេសចរណ៍ក្នុងស្រុករួមជាមួយនឹងការបរិច្ចាគឈាមជាមួយនិងមូលនិធិឈាម នី មុនី្ននាថ (ដំណើរកម្សាន្តក្នុងមហានគរ និងការបរិច្ចាគឈាម)“។ បើតាមការបញ្ជាក់បន្ថែមពីកញ្ញា នី មុន្នីនា ថាព្រឹត្តិការណ៍នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។

តាមការកត់សម្គាល់តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់គេតែងតែឃើញនាងបង្ហាញសារចូលរួមបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករ-សិល្បការិនីក្នុងកិច្ចការងារសង្គមដូចជា,ការចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់,ផ្សព្វផ្សាយការអប់រំផ្សេងៗជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


