ជីវិតកម្សាន្ដ
២៣សីហានេះ ខេត្តសៀមរាប មានការដង្ហែក្បួនថ្មើរជើងដ៏ធំមួយ ទាមទារឱ្យថៃដោះលែងវីរកងទ័ពខ្មែរទាំង ១៨រូប
នៅក្រុងសៀមរាបនឹងមានព្រឹត្តិការណ៍ក្បួនដង្ហែថ្មើជើង ដើម្បីស្មើសុំឱ្យលោកប្រធានាធិបតី Donald Trump និងអន្តរជាតិជួយជំរុញអោយរដ្ឋាភិបាលថៃដោះលែងវីរ:កងទ័ពកម្ពុជាទាំង១៨រូបដែលកងទ័ពថៃ (សៀម) បានបង្ខាំងទុកមកជាយូរថ្ងៃ។ នេះបើតាមតារាទឹកភ្នែក នី មុន្នីនាថ បានប្រកាសជាសាធារណៈ។

តារាសម្តែងទឹកភ្នែកកញ្ញា នី មុន្នីនាថ បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ក្បួនដង្ហែថ្មើរជើងដ៏ធំមួយ គឺដើម្បីទាមទារឱ្យថៃដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨នាក់ ត្រឡប់មកវិញ បន្ទាប់ពីត្រូវបានក្រុមទាហានចោរសៀមចាប់ទៅដោយបំពានបទឈប់បាញ់ ជាង២០ថ្ងៃកន្លងមកនេះ។
បើតាមការបញ្ជាក់ សម្រាប់ព្រឹត្តិការណ៍ក្បួនដង្ហែថ្មើជើងថ្ងៃទី២៣ ខែសីហានេះ គឺធ្វើឡើងនៅលើទឹកដីខេត្តសៀមរាបដែលនឹងជួបជុំគ្នានៅម៉ោង ២រសៀល នៅខាងមុខព្រះរាជដំណាក់។
ជាថ្មីម្តងទៀតកញ្ញា នី មុន្នីនាថ បានចេញការអំពាវនាវដូច្នេះថា “ជួបគ្នាថ្ងៃទី ២៣ សីហា បងប្អូនយើងនឹងដង្ហែក្បួនទាមទារឲ្យថៃដោះលែងវីរៈកងទ័ពខ្មែរទាំង១៨នាក់ត្រឡប់មកវិញ”។
តារាសម្តែងទឹកភ្នែក នី មុន្នីនាថ ទទូចថា “សូមបងប្អូនមេត្តាចូលរួមឱ្យបានច្រើន ដើម្បីជាតិដើមប្រជាជន និងដើម្បីវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន។ ក្នុងស្មារតីរួបរួមជាតិតែមួយខឿនការពារជាតិប្រជាជន និងវីរ:កងទ័ពនៅតែបន្តដរាបណាការគំរាមកំហែងនៅមានបងប្អូនអាចចូលរួមទាំងអស់គ្នា” នៅថ្ងៃទី២៣ សីហា ស្អែកនេះ”៕ ចាន់រ៉ា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


