Connect with us

ជីវិតកម្សាន្ដ

នី មុន្នី្ននាថ ចាត់ទុកមនុស្ស ជាទ្រព្យវប្បធម៌រស់ជំនាន់ក្រោយនៃរបាំ ១០០ឆ្នាំ នឹងរស់រានមានជីវិត

បានផុស

នៅ

តារាសម្តែងកញ្ញា នី មុន្នី្ននាថ ថ្មីៗនេះបានរំលេចខ្លួនយ៉ាងលេចធ្លោធ្វើអ្នកគាំទ្រសរសើរគ្រប់គ្នា តាមរយ:ការគ្រងឈុតរបាំរាំពត់ពេនខ្លួនដើម្បីផ្សព្វផ្សាយវប្បធម៌សិល្ប: និងទេសចរណ៍ទៅកាន់ពិភពលោក។ ក្នុងនោះ នី មុន្នី្ននាថ ចាត់ទុកថា “មនុស្សជាទ្រព្យវប្បធម៌រស់” ជំនាន់ក្រោយនៃរបាំ១០០ឆ្នាំ នឹងរស់រានមានជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា នី មុន្នី្ននាថ បានលើកឡើងថា ការតភ្ជាប់រវាងការជឿនលឿនរបស់ប្រទេសកម្ពុជា និងរបាំ «១០០ឆ្នាំ» គឺបង្ហាញថាការអភិវឌ្ឍមិនមែនមានន័យថា បោះបង់អត្តសញ្ញាណចាស់ទេ ប៉ុន្តែជាការយកមូលដ្ឋានវប្បធម៌មកបន្ត និងអភិវឌ្ឍឱ្យសមស្របនឹងសម័យកាលថ្មី។

នី មុន្នីនាថ បញ្ជាក់ឱ្យដឹងថា របាំនេះដូចជាការអភិវឌ្ឍន៍ជាតិកំពុងបញ្ជាក់ថា កម្ពុជាអាចដើរទៅមុខបានយ៉ាងមាំមួន ខណៈដែលនៅតែរក្សារសោភ័ណ្ឌភាព និងព្រលឹងវប្បធម៌ខ្មែរឱ្យរស់រវើកជានិច្ច។ “មនុស្សជាទ្រព្យវប្បធម៌រស់” ជំនាន់ក្រោយនៃរបាំ១០០ឆ្នាំ នឹងរស់រានមានជីវិតបានប្រសិនបើយើងថែរក្សាបន្តបង្រៀនអភិវឌ្ឍដោយមានស្មារតី និងមានមោទនភាពជាខ្មែរ។

តារាសម្តែង នី មុន្នីនាថ និយាយបន្ថែមថារបាំ «១០០ ឆ្នាំ» ជារបាំដែលមានន័យខ្លាំងបង្ហាញពីការធ្វើដំណើររយៈពេលមួយសតវត្សរ៍ នៃជីវិត វប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់សង្គមនៅកម្ពុជា។ ក្នុងនោះក៏បង្ហាញពី អតីតកាល បច្ចុប្បន្ន និងអនាគត, រំលេចបន្តបន្ទាប់នៃវប្បធម៌ប្រពៃណី និងការផ្លាស់ប្តូរតាមសម័យនឹងសម្គាល់ការលំបាក ការតស៊ូ និងជោគជ័យក្នុងរយៈពេល ១០០ឆ្នាំ ៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម