ជីវិតកម្សាន្ដ
ដ្បិតស្ងប់ស្ងាត់ផ្ទុះអាវុធ! នី មុន្នីនាថ នៅតែស្នើអ្នកមានឥទ្ធិពលលើបណ្តាញសង្គម បន្តស្មារតីបញ្ចេញសំឡេងដើម្បីជាតិ
ទោះពេលនេះស្ងប់ស្ងាត់ការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពដ៏អង់អាចក្លាហានកម្ពុជា និងកងទ័ពសៀមឈ្លានពានក្រោមបទឈប់បាញ់ក៏ដោយ តែតារាសម្តែងទឹកភ្នែកកញ្ញា នី មុន្នីនាថ នៅតែចេញបំផុសអ្នកដែលមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ ត្រូវមានស្មារតីខ្ពស់ចំពោះរឿងអ្នកជិតខាងមួយនេះ ដែលតែងចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជាជាប់ជានិច្ច។

ក្នុងន័យនេះតារាសម្តែង នី មុន្នីនាថ គូសបញ្ជាក់ថា “ពួកយើងគួរពង្រឹងខ្លួនឲ្យខ្លាំងចាប់ពេលឥឡូវនេះតទៅ ដើម្បីឲ្យកាន់តែខ្លាំងការពារសត្រូវ យើងត្រូវចាប់ផ្ដើមស្គាល់ថៃ។ នី មុន្នីនាថ បន្តថា យើងត្រូវតែខំប្រឹងរៀនបន្ថែមទៀត និងផ្សព្វផ្សាយអំពីប្រទេសកម្ពុជារបស់យើងឲ្យកាន់តែទូលំទូលាយជាងនេះបន្ថែមទៀត ដើម្បីពេលគេវាយឆ្មក់យើងខ្លាំង។
តារាស្រី នី មុន្នីនាថ បាននិយាយទៀតថា “តោះបងប្អូនសារព័ត៌មាន,អ្នកផលិតមាតិកា,អ្នកផលិតភាពយន្តឬក៏អ្នកដែលមានសំឡេងខ្លាំងបំផុត ឬក៏ផេកដែលជាសារព័ត៌មាននៅក្រៅប្រទេស និងក្នុងប្រទេសពួកយើងចាប់ផ្ដើមពង្រឹងឱ្យខ្លាំងពីឥឡូវនេះខំប្រឹងរៀនខំ ប្រឹងសន្សំ ខំប្រឹងរកសុីខំប្រឹងខំប្រឹងកសាងខ្លួនដើម្បីឲ្យកាន់តែខ្លាំងការពារសត្រូវយើងត្រូវចាប់ផ្ដើមស្គាល់ថៃ”។
នី មុន្នីនាថ និយាយថា “ក្នុងជាតិនេះ ខ្ញុំនឹងចងចាំ និងគោរពដឹងគុណ វីរៈកងទ័ពកម្ពុជា ដែលបានបូជាជីវិតជូនជាតិ ក្នុងសមរភូមិតតាំងនឹងចោរថៃឈ្លានពានសូ មផ្ញើក្តីនឹករលឹកនិងកាដឹងគុណពីកូនខ្មែរទាំងអស់គ្នា កូនខ្មែរកត់ទុកក្នុងបេះដូងគ្មានថ្ងៃភ្លេច”។
នាងបន្ថែមថាសូមជូនពរអោយបងៗ ពូៗវីរ:កងទ័ពជួ រមុខយើងដែលរងរបួសឆាប់ជាសះស្បើយពីរបួសផងចុះ ហើយខ្ញុំ សូមអរគុណចំពោះបងៗវីរ:ភាពកងទ័ពជួរមុខទាំងអស់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដី និង ការពារសុខសុវត្ថិភាពប្រជាជនខ្មែរយើងទាំងអស់គ្នា ខ្ញុំគោរពនិងអរគុណខ្លាំងណាស់សម្រាប់ការលះបង់ដ៏ធំធេងរបស់បងៗពូៗវីរ:កងទ័ពដ៏អង់អាចរបស់កម្ពុជា៕ ចាន់រ៉ា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


