ជីវិតកម្សាន្ដ
ចាប់ខ្លួនតារាចម្រៀងម្នាក់ ពីបទលួចទ្រព្យសម្បត្តិអ្នកចាត់ការថៃ A Supachai
តារាចម្រៀងវ័យក្មេងម្នាក់ ត្រូវបានចាប់ខ្លួនពីបទលួចទ្រព្យសម្បត្តិកំពូលអ្នកចាត់ការល្បី A Supachai ដោយក្នុងនោះមានទាំងផលិតផលម៉ាកល្បីៗ តម្លៃជាង២លានបាត ព្រមទាំងកាបូបយីហោប្រេនៗ សុទ្ធតែរបស់មានកំណត់ក្នុងប្រទេសថៃថែមទៀតផង។

យោងតាមប្រភពពី Sanook បានបញ្ចាក់ឲ្យដឹងថា ប៉ុស្តិ៍ប៉ូលិសនៅ Sai Mai បានទទួលដំណឹងថា មានករណីចោរចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះរបស់លោក A Supachai ដែលជាអ្នកចាត់ការល្បីល្បាញម្នាក់ នៅពាក់កណ្តាលខែមករា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិដែលត្រូវបានលួចគឺជាសំលៀកបំពាក់ម៉ាកយីហោដ៏កម្រ, កាបូបម៉ាកល្បីៗ ស្បែកជើងម៉ាកល្បី តម្លៃនៃការបាត់បង់មានប្រមាណជា២លានបាតឯណោះ។
ក្រោយមក លោកឧត្តមសេនីយ៍ទោ Teeradej Thammasutee អគ្គស្នងការនគរបាលជាតិថៃ បានបញ្ជាឲ្យមន្ត្រីជំនាញនៃប៉ុស្តិ៍នគរបាលទី១ ស្រាវជ្រាវស្វែងរកជនដៃដល់។ តាមការស៊ើបអង្កេតបានបង្ហាញថា វត្ថុមួយក្នុងចំណោមវត្ថុដែលត្រូវបានគេលួចនោះគឺអាវម៉ាកប្រណិត នៅប្រទេសថៃ មានតែមួយចំនួនប៉ុណ្ណោះ។ វាត្រូវបានផ្សព្វផ្សាយសម្រាប់លក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះហើយ ទើបមានគម្រោងនាំអ្នកដែលផ្សព្វផ្សាយទំនិញនោះមកលក់ ដើម្បីស៊ើបអង្កេតរកផ្លូវដើមនៃទំនិញម៉ាកយីហោប្រណីត ។
យោងតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌ លេខ ១៥៤/២៥៦៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ជនល្មើសបានប្រព្រឹត្តបទល្មើសគាស់ផ្ទះ ត្រូវបានគេប្រទះឃើញនៅមុខផ្ទះសូយឡាតប្រាវ៩៤ សង្កាត់ផ្លាផ្លា ខណ្ឌវ៉ាងថងឡាំង ទីក្រុងបាងកក ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ ព្រឹក រួមនឹងការត្រួតពិនិត្យ និងដកហូតវត្ថុតាងដូចដូចជាអាវខ្មៅម៉ាក Balmain Paris ១ ដុំ, អាវក្រៅម៉ាក Versace ពណ៌ខ្មៅ និងស ១ដុំ, ស្បែកជើងម៉ាក Hermès ចំនួន ១ គូ, រថយន្ត១គ្រឿងប្រើក្នុងហេតុការណ៍ និងសម្ភារះផ្សេងៗទៀត សរុប១៣មុខ។
ក្រោយការចាប់ខ្លួន និងពិនិត្យប្រវត្តិឧក្រិដ្ឋកម្មរបស់ លោក Thanandon ឬ Flight ពេលនេះកំពុងចាត់ការតាមផ្លូវច្បាប់ចំពោះផ្ទះជនរងគ្រោះដើម ដែលបានកើតឡើងនៅដើមខែកុម្ភៈ ឆ្នាំ ២០២៣។ តាមការសាកសួរ ជនល្មើសបានសារភាពទាំងទឹកភ្នែកថា ខ្លួនពិតជាបានប្រព្រឹត្តរឿងហេតុនេះពិតប្រាកដមែន។
យ៉ាងណាមិញ មុនពេលកើតហេតុ លោក Thanandon ឬ Flight បានអះអាងថា ខ្លួនធ្លាប់បានចូលប្រឡងចម្រៀងលំដាប់កំពូលទាំង ១០ របស់កំពូលតារាចម្រៀងប្រចាំក្រុម Retrospect រហូតដល់ A Supachai ដែលជាអ្នកចាត់ការ អញ្ជើញឲ្យចូលរួមក្នុងអាជីពសិល្បៈពេញទំហឹង ហើយអាចចេញចូលផ្ទះអ្នកគ្រប់គ្រងនេះអស់រយៈពេល៣ឆ្នាំ។ ប៉ុន្តែដោយសារបញ្ហាគ្រួសារញៀនល្បែងស៊ីសង ទើបលើកហ៊ានលួចរបស់ពីផ្ទះអ្នកគ្រប់គ្រង។ ជីវិតរបស់លោកកាន់តែអាក្រក់ទៅៗ ដោយទទួលស្គាល់ថាគាត់ញៀននឹងល្បែងអនឡាញ បំណុលរាប់លានបាត ដូច្នេះគាត់ប្រព្រឹត្តអំពើលួច ឆ្លៀតពេលម្ចាស់ផ្ទះមិននៅផ្ទះ ទើបធ្វើសកម្មភាពតែម្ដង។ ក្នុងនោះផងដែរ ជនល្មើសបានសារភាពថា ខ្លួនបានចូលនិងចេញពីផ្ទះជនរងគ្រោះតាំងពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្នប្រមាណ៥លើកមកហើយ ដោយលក់ទ្រព្យសម្បត្តិយកលុយទៅសងបំណុលល្បែង៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីចិនវ័យ៤០ឆ្នាំម្នាក់ នាំកូនប្រុសទៅជួបគូណាត់ បែរត្រូវគេលេបខាយសុំស្រលាញ់វិញ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?