Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ Miss Preteen International ប្រកាសត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិ

បានផុស

នៅ

ជា​ការ​ពិត​ណាស់​យុវតី ជូរី ល្អហួស ដែល​ជា​ម្ចាស់​មកុដ Miss Preteen International Cambodia 2023 បន្ទាប់​ពី​ក្លាយ​ជាម្ចាស់​មកុដ ​នាង​បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​តំណាង​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​បវរកញ្ញា​យុវតី ជូរី ល្អហួស បាន​ខិតខំ​ប្រឹង​ប្រែង​​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រឹង​សមត្ថភាព​បន្ថែម​ដើម្បី​ចេញ​ទៅ​ដណ្តើម​យក​ជ័យ​ជំនះ​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ។ កន្លង​មក​គេចាំបានថា ល្អហួស ក៏បាន​​ប្រកាស​ប្តេជ្ញា​យក​ជ័យជំនះ​លើ​ឆាក​អន្តរជាតិ​ដើម្បី​មកជូន​ប្រទេសកម្ពុជា​ដោយ​ភាពជឿជាក់។ ម្ចាស់​មកុដ​រូប​នេះ​បាន​បញ្ជាក់​ថា “នាង​នឹង​ខិតខំ​ដុះខាត់​ទាំង​សមត្ថភាព និង​ចំណេះ​ដឹង​ដើម្បី​តំណាង​ប្រទេស​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ។

ទន្ទឹម​​គ្នា​នេះ​ គៀក​ជិត​ដល់​ថ្ងៃ​ចេញ​ទៅ​ប្រកួត​នា​ពេល​ខាង​​មុខ ល្អហួស បាន​សុំ​ការ​លើក​ទឹកចិត្ត​​ពី​មហាជន​អ្នក​គាំទ្រ​ផងដែរ​ ដោយ​ក្នុង​នោះ នាង​បញ្ជាក់​ថា” ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤ នាងខ្ញុំ​នឹង​ចេញ​ទៅប្រកួត​នៅឯ​ប្រទេស​ថៃ ពុកម៉ែ​បងប្អូន​អាច​មក​ជូន​ដំណើរ​នាង​ខ្ញុំ​បាន​នៅវេលាម៉ោង ៩ព្រឹក​នៅ​ព្រលានយន្តហោះ​ពោចិនតុង”

ម្ចាស់​មកុដ​បរវកញ្ញា​យុវតី​កម្ពុជា​ឆ្នាំ​​២០២៣ ជូរី ល្អហួស ក៏​ត្រូវ​បាន​ទស្សនិកជន​កត់សម្គាល់​ឃើញ​ថា ​ពិត​ជា​មាន​ភាព​លេច​ធ្លោ​ខ្លាំង​ទាំង​រូប​សម្ផស្ស និង​ចំណេះ​ដឹង ដែល​អាចធ្វើបានល្អ​រហូត​ដណ្តើមបានមកុដ Miss Preteen International Cambodia 2023។ ល្អហួស បាន​កំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តជាតិ​ជា​មួយ​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​មក​ពី​ជុំវិញ​ពិភព​លោក៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម