Connect with us

ជីវិតកម្សាន្ដ

VJ អា​ឡា​ស្កូ ព្រួយចិត្ត​ខ្លាំង ​ខណៈ​អ្នក​ម្តាយ​ធ្លាក់ ខ្លួន​ឈឺ​ធ្ងន់​

បានផុស

នៅ

​ភ្នំពេញ ៖ ​តារា​ប្រុស​រូប​សង្ហា​វី​ជេ​អា​ឡា​ស្កូ​ ខណៈ​អា​ជីព​សិល្បៈ​ហាក់​ស្ងប់ស្ងាត់​ ដោយសារ​បញ្ហា​កូ​វីដ​-១៩ នោះ​ថ្មីៗ​នេះ​លោក​ក៏​ស្រាប់តែ​បង្ហាញ​អារម្មណ៍​ក្រៀម​ក្រំ​មិន​សប្បាយចិត្ត​ ព្រោះ​អ្នកមានគុណ​(​អ្នក​ម្តាយ​)​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

VJ អា​ឡា​ស្កូ បាន​រៀបរាប់​ឲ្យ​ដឹង​ដោយ​ទឹកមុខ​ក្រៀមក្រំ​ថា ​សូម​បួងសួង​ដល់​គុណបុណ្យ​ដែល​ពួក​ខ្ញុំ​កូនៗ​ធ្វើ​កន្លងមក​សូម​វេរ​អនុមោទនា​ដល់​អ្នក​ម្តាយ​ខ្ញុំ​ទាំងអស់​ ឲ្យតែ​អ្នក​ម្តាយ​រឹងមាំ​។​ អ្នក​ម្តាយ​ឆាប់​ជា អ្នក​ម្តាយ​ខ្ញុំ​ជា​ស្ត្រី​តស៊ូ​ជាមួយ​កូនៗ​និង​ជា​ស្ត្រី​ក្លា​ហ៊ាន អ្នក​ម្តាយ​ត្រូវតែ​មើលថែ​ចៅៗ​ហើយ​កូនៗ​ទៀត​។

​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​វី​ជេ អា​ឡា​ស្កូ បាន​និ​យាយ​ទាំង​អារម្មណ៍​ក្តុកក្តួល​ថា​ គិត​មក​ទល់​ពេលនេះ​អ្នក​ម្តាយ​របស់​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​មាន​រយៈពេល​ច្រើន​ខែ​មក​ហើយ តែ​៥ជំងឺ​របស់គាត់​ទើបតែ​ធ្ងន់ធ្ងរ​មួយរយៈ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​។​ លោ​កថា​ជំងឺ​ម្តាយ​ខ្ញុំ​កានតែ​ធ្វើទុក្ខ​ធ្ងន់​ទើប​កូន​កាន់តែ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​កាន់តែខ្លាំង​ផងដែរ​។

​តារា​ប្រុស​រូបនេះ​បានបញ្ជាក់​ទៀតថា​ បើតាម​គ្រូ​ពេទ្យ​បញ្ជាក់​ថា ​ស្ថានភាព​ជំងឺ​ម្តាយ​លោក​មិនអាច​វិល​ថយក្រោយ​នោះ​ទេ ​គឺមាន​តែ​ទៅមុខ​ ព្រោះ​ជំងឺ​គាត់​ច្រើន​មុខ​ដែល​ពិបាក​ក្នុង​ព្យាបាល​ដើម្បី​ឲ្យ​ជា​សះស្បើយ​ដូចដើម​វិញ​ឡើយ​។ ​វី​ជេ អា​ឡា​ស្កូ បន្ថែម​ថា ​បច្ចុប្បន្ន​ម្តាយ​របស់លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​ស្រុកកំណើត​នា​ទឹកដី​ខេត្តកំពង់ឆ្នាំង​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម