ជីវិតកម្សាន្ដ
រន្ទះបាញ់ទីតាំងប្រគំតន្ត្រី Taylor Swift លើទឹកដីអូស្ត្រាលី ដល់ថ្នាក់ជម្លៀសមនុស្សចេញភ្លាមៗ
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ព្យុះផ្គររន្ទះដ៏ខ្លាំងមួយបានធ្លាក់ចុះដោយមិននឹកស្មានដល់នៅល្ងាចថ្ងៃសុក្រ ក្នុងទីក្រុងស៊ីដនី ដោយរន្ទះបានវាយប្រហារចំងាយត្រឹមតែ ១០ គីឡូម៉ែត្រពីកីឡដ្ឋាន Accor ជាកន្លែងប្រគំតន្ត្រី Eras Tour របស់ Taylor Swift ។ អ្នកគាំទ្រនៅខាងក្រោមឆាក ត្រូវបានស្នើសុំឲ្យស្វែងរកទីជំរក ដោយម្នាក់ៗពាក់អាវភ្លៀងកំពុងរត់កន្លែងសុវត្ថិភាពភ្លាមៗ។

ក្នុងនោះផងដែរ កីឡដ្ឋាន Accor បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗមុនម៉ោង ៦ ល្ងាច ដោយជូនដំណឹងដល់ទស្សនិកជនថា “ការសម្តែងរយៈពេល ៣ ម៉ោងនឹងត្រូវពន្យារពេលដោយសារអាកាសធាតុ។ សូមរក្សាសុវត្ថិភាព រហូតដល់មានការជូនដំណឹងបន្ថែម និងអនុវត្តតាមការណែនាំពីបុគ្គលិក”។
កម្មវិធីដំបូងរបស់ Taylor Swift នៃ The Eras Tour នៅទីក្រុងស៊ីដនី ត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមនៅម៉ោង ៦.២០ ល្ងាចជាមួយនឹងតារាចម្រៀង Sabrina Carpenter ជាអ្នកសម្ដែង ហើយ Swift នឹងចាប់ផ្តើមនៅម៉ោង ៧.៣០ យប់។ ដោយសារតែអាកាសធាតុមិនល្អ ការសម្តែងរបស់ Carpenter ត្រូវបានលុបចោលភ្លាមៗដូចគ្នា។
សូមជម្រាបជូនថា Taylor Swift នឹងសម្តែងរយៈពេលបួនយប់នៅទីក្រុងស៊ីដនី ចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទ។ កាលពីចុងសប្តាហ៍មុន នាងមានកម្មវិធីលក់ដាច់ចំនួនបីដែលមានអ្នកទស្សនាបំបែកឯតទគ្គកម្មជាង ៩៦,០០០ នាក់នៅកីឡដ្ឋាន Melbourne Cricket Ground នេះបើតាមសារព័ត៌មាន People បានចុះផ្សាយនាពេលកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សិង្ហបុរីចាយលុយផ្តាច់មុខលើ Taylor Swift មកប្រគំតន្ត្រីដើមខែក្រោយ ដើម្បីទាញសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


